លោក Mourinho មិន​រាប់បញ្ចូល Man United ក្នុង​ចំណោម​ក្លឹប​ដែលប្រជែងយក Top 4 នោះទេ

Jose Mourinho returns to Manchester United

អតីត​អ្នកចាត់ការ​ក្លឹប Man United និង Chelsea និង​ជាអ្នកចាត់ការ​បច្ចុប្បន្ន​របស់ក្លឹប Tottenham Hotspur គឺលោក Jose Mourinho មិន​បាន​រាប់បញ្ចូល​ក្រុម​បិសាចក្រហម​ក្នុងចំណោម​ក្លឹប​ដែឡ​លោក​គិត​ថា​នឹង​ប្រជែង​យក​ចំណាត់ថ្នាក់​ក្លឹបទាំង៤ (Top 4) នៅ​កំពូល​តារាង​លីគ​កំពូល​អង់គ្លេស​នោះទេ។

លោក Mourinho ជឿថា ទន្ទឹមគ្នា​នឹង​ក្លឹប Tottenham, Arsenal, Chelsea និង Everton អាច​មាន​ក្លឹប Sheffield United និង Wolverhampton Wanderers ដែល​នឹង​ប្រជែង​យក​ចំណាត់ថ្នាក់ Top 4 ដែរ។ ប៉ុន្តែ​អ្វីដែលគួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​គឺក្លឹប Man United ដែល​កំពុងឈរ​នៅ​ចំណាត់ថ្នាក់ទី៨ និង​មាន​ពិន្ទុ​ចាញ់ Chelsea (ចំណាត់ថ្នាក់ទី៤) ៦ពិន្ទុ​នោះ មិនត្រូវបានលោករាប់បញ្ចូល​នោះទេ។

លោក Mourinho បាន​និយាយ​ប្រាប់សារព័ត៌មាន Sky Sports ថា៖ “ក្លឹប Wolves និង Sheffield United កំពុង​ប្រជែង​យក​ចំណាត់ថ្នាក់ Top 4 អ្នកចាត់ការ​របស់គេអាចបដិសេធ​ថានេះ​មិនមែនជាការពិត ហើយខ្ញុំ​ក៏យល់ដែរ​ពី​មូលហេតុ​ដែលពួកគាត់បដិសេធ ប៉ុន្តែខ្ញុំ​ដឹងយ៉ាងច្បាស់ថាពួកគេ​ក៏​កំពុង​តែ​ប្រជែង​យក​ចំណាត់​ថ្នាក់​នេះ​ដែរ”។

“ពួកគេ​បាន​មក​ដល់ចំណុច​មួយ​ដែល​អ្នកគ្រប់គ្នា​យល់ថាគេគួរ​តែរីករាយហើយ ប៉ុន្តែពួកគេ​នៅ​មិនទាន់​រីករាយ​នោះទេ។ Wolves បានទិញ​កីឡាករ​ដ៏សំខាន់ម្នាក់ គឺ Daniel Podence ក្នុងតម្លៃផ្ទេរ ១៧លានផោន ដើម្បី​មក​កែលំអ​ស្ថានការណ៍”។

“Sheffield បាន​ទិញ​កីឡាករ​សំខាន់​ម្នាក់​ គឺ Sander Berge ក្នុងតម្លៃផ្ទេរ ២២លានផោន។ ពួកគេ​បានបំបែក​កំណត់ត្រា​ទិញ​កីឡាករ​របស់ខ្លួនឯង​ដើម្បី​ពង្រឹង​ក្រុម។ ដូច្នេះ មិនមែនមានតែ Tottenham, Arsenal, Chelsea និង Everton នោះទេ។ ក្លឹបទាំងពីរ​ដែល​ខ្ញុំ​បានលើក​ឡើង​នេះ​ក៏មិនធម្មតាដែរ”៕

 

ទោះពេលបំពេញតួនាទីជាឪពុកក៏ Ronaldo នៅតែហ្វឹកហាត់ដែរ

មតិយោបល់