លោក Guardiola អះអាងថាកុងត្រារបស់លោក មិនជះឥទ្ធិពលដល់ការទិញកីឡាករថ្មីទេ

Manchester City manager Pep Guardiola

នៅក្នុង​សប្តាហ៍នេះ នៅពេលដែល​អ្នក​កាសែតសួរថា តើ​ការជិតផុតកុងត្រា​របស់លោក Pep Guardiola អាចជះឥទ្ធិពលដល់ការទិញកីឡាករថ្មី ដែរ ឬទេ? គ្រូបង្វឹក​អេស្ប៉ាញរូបនេះ បាន​លើកឡើងថា វាមិនមាន​បញ្ហាអ្វីទាំងអស់។

​លោក Pep Guardiola ដែល​កុងត្រា​ជាគ្រូបង្វឹក​ក្នុងក្លឹប​ Manchester City របស់​លោក នឹង​ត្រូវផុតកំណត់​នៅឆ្នាំ ២០២១ បាន​និយាយថា វានឹង​មិន​ជះឥទ្ធិពលអ្វីនោះទេ ដល់ការទិញកីឡាករថ្មី ព្រោះថាកីឡាករទាំងនោះ មក City ក៏មិនមែនដោយសារលោកនោះដែរ។

Pep speechless when asked about the title

លោក Guardiola បានប្រាប់សារព័ត៌មានអង់គ្លេស​ថា៖ «នេះមិនមែនជាហេតុផលតែមួយ ដែលពួកគេមក​ទីនេះ ព្រោះតែខ្ញុំនៅទីនេះទេ។ ខ្ញុំអាចនិយាយបានថា យើងបាន​ទាក់ទងអ្នក​ផ្សេង ដែល​មិនបាន​មក​ទីនេះ ពេល​ខ្ញុំ​នៅទីនេះទៀត។ ខ្ញុំ​គិតថា ក្លឹប​នេះ គឺធំគ្រប់​គ្រាន់​ ហើយ​ក៏ល្អគ្រប់គ្រាន់ ដើម្បីទាក់ទាញចិត្តកីឡាករ ដែល​ចង់​លេង​ក្នុងរបៀប​ដែល​យើងបានធ្វើ ឬ ក៏ពេលគេមើល​ទូរទស្សន៍ ឬ ឃើញ​របៀប​លេងរបស់យើងពេល​ប្រកួតជាមួយពួកគេ។ ពួកគេ​នឹង​នៅតែចង់មក ដោយសារហេតុផល​សេដ្ឋកិច្ច ឬ ដោយគ្រាន់តែពួកគេចង់លេងនៅ City។ ខ្ញុំគិតថា Man City មិន​មែនជាដំណោះស្រាយ​អាក្រក់​សម្រាប់កីឡាករឡើយ»។

 

 

គួរជម្រាបជូនថា លោក Pep Guardiola បាន​មក​ដឹកនាំ Man City កាលពីឆ្នាំ ២០១៦ បន្ទាប់ពីចាកចេញពីក្លឹប Bayern Munich ក្នុងប្រទេសអាល្លឺម៉ង់។ ក្នុងអំឡុងពេលដឹកនាំ Man City លោក​គ្រូបង្វឹកវ័យ ៤៩ឆ្នាំ បាន​នាំក្លឹប​ឲ្យក្លាយជាជើងឯក Premier League ២សម័យជាប់គ្នា បូករួមនឹងពានរង្វាន់លីគក្នុងស្រុក​ជាច្រើន៕

 

មតិយោបល់