ព័ត៌មាន​ចចាមអារ៉ាម ដ៏ពុះកញ្ច្រោល​ក្នុងសប្តាហ៍នេះ

ក្នុង​សប្តាហ៍នេះ ពោល​គឺពីថ្ងៃទី ៣ ដល់​ថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ ២០២០នេះ មានព័ត៌មាន​ចចាមអារ៉ាម​កីឡាមួយចំនួន ដែល​ធ្វើឲ្យ​ពុះកញ្ច្រោល​ក្នុងពិភពកីឡា។ ទោះជាដំណឹងទាំងនោះ មិនដឹងថាអាចក្លាយជាការពិតក្នុងពេលខាងមុខ ឬអត់ ? ប៉ុន្តែវាគឺជាបច្ចុប្បន្ន​ដែលគួរឲ្យ​ចាប់អារម្មណ៍ ដែល​ស្ទើរតែគ្មានការរំលង​ការចុះផ្សាយ​នោះទេ។

ព័ត៌មានទាំងនោះ មានដូចជា៖

១. ក្លឹប Manchester United កំពុងតែចាប់អារម្មណ៍ចង់​ដាក់​សំណើរ​ទិញ Lionel Messi ពី Barcelona បន្ទាប់ពីលេចចេញនៅដំណឹងថា Messi អាច​ចាកចេញពី Barcelona។ ការចាកចេញ ដែល​កាសែតបរទេសនានា បានទាញ​ភ្ជាប់​នឹងភាពចម្រូងចម្រាស់នៃការ​ប្រើពាក្យពេចន៍រវាង​ Messi និង​ប្រធានគ្រប់គ្រងកីឡារបស់ក្លឹប គឺលោក Eric Adidal ដែលក៏ជាអតីតកីឡាករ Barca។ ជាមួយគ្នា ក្លឹប​ធំផ្សេងទៀត ដូចជា Paris Saint-Germain, Inter Milan និង Juventus ក៏ត្រូវបាន​គេរាយការណ៍ថា ពិតជាចំណាប់អារម្មណ៍ខ្លាំងបំផុត បើ​ Messi ចាកចេញពីក្លឹប​យក្ស​អេស្ប៉ាញនោះ។ លោក Guardiola វិភាគពីអនាគត Barcelona ពេលគ្មាន Lionel Messi

២. Man Utd បើក​ភ្លើងខៀវ ក្នុងការ​លក់ Paul Pogba ក្នុង​តម្លៃ ១៥០លានផោន។

៣.Barcelona និង​ Real Madrid កំពុង​ចង់​នាំ Adama Traore ខ្សែបម្រើប្រយុទ្ធនៃក្លឹប Wolverhampton (Wolves) ទៅអេស្ប៉ាញវិញ។ ហើយ Wolves កំពុងតែ​ត្រៀម​កំណត់​តម្លៃដ៏ខ្ពស់មួយ សម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះ ខណៈ Manchester City និង Liverpool នៅ Premier League ក៏​ដូចជាចាប់អារម្មណ៍ខ្លាំងដែរ។

៤. Juventus និង Paulo Dybala ជិត​ឈានចូល​ដល់ការចុះកុងត្រា​ថ្មី។

៥. សារព័ត៌មាន​បារាំង L’Equipe រាយការណ៍ថា Thiago Silva ចង់បន្តនៅ PSG ប៉ុន្តែក្លឹប​កំពូលតារា Ligue 1 នេះ ចង់​លក់កីឡាករវ័យ ៣៥ឆ្នាំនេះ ដើម្បីសន្សំកញ្ចប់ថវិកា។

៦. Leicester City កំពុង​ចង់​ប្រជែង​យក Adam Lallana ខណៈកុងត្រា​របស់​គេនឹងផុតកំណត់​នៅចុងរដូវកាលនេះ ប៉ុន្តែ Tottenham, Arsenal និង West Ham ក៏កំពុងចាប់អារម្មណ៍ខ្សែបម្រើអង់គ្លេសនេះ ដូចគ្នាដែរ៕

‘It doesn’t matter whether I support it or not’ – Pearson on EPL transfer window change

មតិយោបល់