កំណត់ត្រា​ពិសេសៗទាំង ៥ ពី Premier League សប្តាហ៍ទី ២៣

ការប្រកួត Premier League សប្តាហ៍ទី ២៣ បានបញ្ចប់​ទៅហើយ ត្រឹម​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ។ ការប្រកួត​នៅសប្តាហ៍នេះ មាន​លទ្ធផល​មួយចំនួន ដែល​ធ្វើឲ្យ​នឹកស្មាន​មិន​ដល់។

សូម​តាម​ដាន​ពីលទ្ធផល​ខ្លះ ដែល​គួរឲ្យ​ចាប់អារម្មណ៍ពី Premier League នៅចុងសប្តាហ៍កន្លងទៅនេះ៖

១. Tottenham Hotspur នៅតែមានទម្រង់លេងមិនទាន់រឹងមាំ

Mourinho ‘loves goal line technology, prefers not to speak about VAR’

លោក Jose Mourinho ហាក់ដូចជាកំពុងតែរងថ្មបាក់កាន់តែខ្លាំង ពីភាពជាគ្រូបង្វឹករបស់ Spurs! ខ្សែប្រយុទ្ធសំខាន់ Harry Kane ត្រូវរបួស អវត្តមានរយៈពេលយូរ! ចំណែក​ទម្រង់លេងវិញ ហាក់ដូចជាមិន​ប្រសើ​រសោះ ទោះបីជាប្រកួត​ជាមួយ​ក្រុម​ធម្មតា ក៏ Spurs មិន​អាចរក ៣ពិន្ទុបាន។ យ៉ាងណាមិញ សម្រាប់ការប្រកួតកាលពីយប់​ថ្ងៃសៅរ៍ Gazzaniga បាន​សង្គ្រោះបាល់ប៉េណាំងទីរបស់ Deeny ដែល​ធ្វើឲ្យ​គេ​អាចរក្សា​លទ្ធផលស្មើ ទទួលបាន ១ពិន្ទុ បើ​ពុំដូច្នោះទេ មាន់ខ្នាយ​មាស ស្ទើរតែរក​ពិន្ទុអ្វីមិនបានទេ។

២. Arsenal ក៏បន្ត​ការស្មើ

‘I’m very disappointed’ – Arteta after Arsenal draw with Sheffield Utd

មានអីមិនល្អ Arsenal បន្ត​ស្មើ​ទៀត នៅ​សប្តាហ៍ទី ២៣នេះ ដែលធ្វើឲ្យ​ក្រុម​កាំភ្លើងធំ ក្លាយជាក្រុម​តែមួយគត់​ដែល​មានលទ្ធផល​ស្មើច្រើន​ជាងគេបណ្តោះអាសន្ន នៅរដូវកាលនេះ។ Arsenal ស្មើ ១១ប្រកួត ក្នុងចំណោម ២៣ប្រកួត ខណៈឈ្នះបាន​ត្រឹម ៦ដង និង​ចាញ់ ៦ដង។ ពេលនេះ ក្រោម​ការដឹកនាំរបស់លោក Arteta ពិតមែន ប៉ុន្តែ Arsenal ដូចជាមិនទាន់រួចផុតពីបណ្តាសារនៃការ​ស្មើនេះបាននៅឡើយទេ ដូច្នេះគេនៅបន្តស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ដែល​ខុសពីការរំពឹងទុក ថាលោក Arteta អាចស្រង់ក្រុម​ឡើង​មក​លំដាប់ Top 4 បាន។

៣. Aguero ស៊ុតបានល្អ តែនៅតែដណ្តើម ៣ពិន្ទុសម្រាប់ City មិនបាន

‘It hit the hand’ – Guardiola not happy about VAR penalty decision

មិន​ខុសពី Spurs និង Arsenal ម្ចាស់ជើងឯក Premier League ក៏ទទួលបានលទ្ធផល​ស្មើ ២ទល់នឹង២ ក្នុងទឹកដីរបស់ខ្លួនផងដែរ។ Sergio Aguero បានព្យាយាម​ស៊ុតតាម​គ្រាប់បាល់​នាំមុខ ១គ្រាប់របស់ Tosun ដែរ ប៉ុន្តែបែរជាត្រូវភ្លាត់នឹង Fernandinho ដែល​ផ្តល់​បាល់ជាអំណោយ​ដល់ Crystal Palace នៅចុងម៉ោងទៅហើយ។ ទោះជាមានភាពចម្រូងចម្រាស់បែបណា ប៉ុន្តែលទ្ធផល​នៅតែ ២ស្មើ ដែល​ធ្វើ​ឲ្យ​គេ​អាចដឹងបានថា Man City គ្មានផ្លូវណានឹងទៅបំបាក់​ការដណ្តើម​យក​ពាន Premier League របស់ Liverpool បាននោះទេ។

៤. Wolverhampton អាចត្រលប់​មក​ជាឈ្នះវិញបាន

Southampton ដែលជាម្ចាស់ផ្ទះ បាន​នាំមុខ ២ទល់នឹង០ លើ Wolves តាំងពីតង់ទី ១ ប៉ុន្តែនៅតង់ទី ២ ក្រុម​ភ្ញៀវចចក អាចតាម​សម្រុក​យក​ឈ្នះបាន​ឡើងវិញ ៣គ្រាប់ រហូត​ដល់​បញ្ចប់ការប្រកួត។ នេះគឺជាលទ្ធផល​ដ៏អស្ចារ្យមួយ ដែល​គួរត្រូវអរគុណដល់ Raul Jimenez និង Adama Traore ដែល​សហការគ្នាយ៉ាងឆ្លៀសវៃ សម្រាប់ការប្រកួត​នេះ។

៥. Chelsea មិនអាចរក ៣ពិន្ទុ​បាន ពី ២ប្រកួត​ចុងក្រោយនៅ Premier League

‘Story of our season’ – Lampard laments Chelsea’s defeat at Newcastle

សប្តាហ៍មុន ប្រកួត​ស្មើជាមួយនឹង Brighton ហើយសប្តាហ៍នេះ បាន​ប្រកួត​ចាញ់ Newcastle នៅចុងម៉ោងទៀត។ នេះគឺជាលទ្ធផល​មួយ ដែល​ទំនងជាពិបាក​ទទួល​យក​ណាស់ សម្រាប់​ក្រុម​របស់លោក Frank Lampard ក្នុងការ​រក្សាស្ថេរភាពនៅតំបន់​ ៤ក្រុម​ចុងក្រោយ​រហូត​ដល់​ចប់ការប្រកួត។

hayden-cropped

គួរជម្រាបជូនថា ការប្រកួត​សប្តាហ៍ទី ២៤ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ២២ខែមករា​បន្ត​ទៀត ដែល​គូធំប្រចាំសប្តាហ៍ទី ២៤ គឺមានជំនួប​ derby រវាង Chelsea ជាមួយ Arsenal៕

មតិយោបល់