Salah ចំអន់លេងថា Liverpool ឈ្នះ Man Utd ដោយសារវត្តមានរបស់គាត់

ជាថ្មីម្តងទៀត Liverpool នៅតែបន្ត​ឈ្នះសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League។ យប់មិញនេះ ក្នុងទឹកដី Anfield ក្រុមហង្សក្រហម បានបំបាក់ក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល ២ទល់០បន្ថែមទៀត។ លទ្ធផលនេះ ត្រូវអរគុណ​ដល់​ការសហការគ្នាយ៉ាងល្អរបស់​កីឡាករ Liverpool ទាំងអស់ និងភាពរវាសរវៃនៃការរកគ្រាប់បាល់របស់ Virgil van Dijk និង Mohamed Salah។

ប៉ុន្តែក្រោ​យចប់ការប្រកួត ខ្សែបម្រើប្រយុទ្ធអេហ្ស៊ីប Mo Salah បាន​និយាយកំប្លែងថា Liverpool អាចយកឈ្នះលើ Man Utd បាន ដោយសារតែគាត់​បានត្រលប់​ពីរបួសវិញ។

ជាការពិត Salah បាន​អវត្តមាន តាំងពី​ត្រូវប្រឈម​នឹងបញ្ហារបួសជង្គង់ ក្រោយ​ពី Liverpool បានប្រកួតស្មើ ១ទល់នឹង១ នៅជើងទី ១ ក្នុងក្របខណ្ឌ Premier League លើទឹកដី Old Trafford របស់ Man Utd កាលពីពេលកន្លងមក។

Klopp lauds Salah and Alisson’s contributions in Liverpool’s second goal

ហើយ​នៅពេល​ Liverpool បាន​ទទួល​ជោគជ័យ​លើ Man Utd ដូចយប់​មិញនេះ កីឡាករវ័យ ២៧​ឆ្នាំរូបនេះ ក៏​លើកឡើងដោយ​មោទនភាព លាយឡំនឹងការកំប្លែងតិចតួចថា៖ «ដូចអ្នក​បានឃើញអីញ្ចឹង ថ្ងៃនេះ ខ្ញុំត្រលប់​មកពីរបួស ដូច្នេះយើងឈ្នះការប្រកួត ហើយខ្ញុំពិតជាសប្បាយចិត្ត សម្រាប់​ក្រុម​ខ្ញុំណា់។ យើង​រីករាយ​ជាមួយពេលវេលានេះ ហើយ​សង្ឃឹមថា យើងនឹងបញ្ចប់ដោយភាពរីករាយ​បែបនេះទៀត»។

Salah បាន​បន្ត​ពីការសហការរបស់​មិត្តរួមក្រុមថា៖ «ខ្ញុំបាន​បាល់ពី Alisson ដែលគ្មាន​អ្នក​ណាអាចយក​បាល់ពីខ្ញុំ​បាន ប៉ុន្តែ​ខ្ញុំពិតជាសប្បាយចិត្តជាមួយលទ្ធផលនេះ ដែលគឺជា​អ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំ»។

គួរជម្រាបជូនថា Liverpool នៅតែបន្ត​ស្ថិតនៅកំពូលតារាង មាន ៦៤ពិន្ទុ​ ដោយ​ខាតតែ ២ពិន្ទុ ព្រោះតែស្មើជាមួយ Man Utd កាលពីពេលកន្លងមកប៉ុណ្ណោះ។​ ចំណែក Man Utd វិញ ទោះជាបរាជ័យ​ ប៉ុន្តែគេនៅតែស្ថិតនៅចំណាត់ថ្នាក់លេខ ៥ មាន ៣៤ពិន្ទុ៕

មតិយោបល់