ស្ថិតិ​បង្ហាញ​ថា​អ្នកចាំទី Kepa Arrizabalaga មានតួលេខ​សង្គ្រោះ​គ្រាប់បាល់​ទាប​ជាងគេបំផុតនៅ​លីគ​កំពូល​អង់គ្លេស

Kepa Arrizabalaga

អ្នកចាំទី Kepa Arrizabalaga របស់​ក្លឹប Chelsea បាន​ទទួល​រង​ការ​រិះគន់​ពីសំណាក់​អ្នកគាំទ្រ​ ក្រោយ​ពេល​ដែល​គេ​បានធ្វើឱ្យ​របូត​ចូល​គ្រាប់​បាល់​ ១គ្រាប់​របស់​កីឡាករ Isaac Hayden ពេល​ជិត​ចប់​ម៉ោង​ប្រកួត​ទៅ​ហើយ ធ្វើ​ឱ្យ Newcastle United ឈ្នះ​ Chelsea ក្នុងលទ្ធផល ១ទល់នឹងសូន្យ។ លើស​ពីនេះ​ទៅទៀត​ ស្ថិតិ​បានបង្ហាញថា​ អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​មាន​តួលេខ​ភាគរយ​សង្គ្រោះ​បាល់​ទាប​ជាងគេ​បំផុត​ក្នុង​ចំណោម​អ្នកចាំទី​នៅ​លីគ​កំពូល​អង់គ្លេស​ ហើយ​គេ​ល្អជាង​អ្នកចាំទី​តែ ៥នាក់ប៉ុណ្ណោះ​ បើគិតក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង៧។​​

Chelsea បានទិញ​អ្នកចាំទី Kepa ក្នុង​តម្លៃផ្ទេរសរុប​ ៧១លានផោន​កាលពីខែសីហា ឆ្នាំ២០១៨ ប៉ុន្តែចាប់តាំង​ពីពេល​នោះមក គេ​នៅ​មិនទាន់បំពេញ​បាន​តាម​ការ​រំពឹងទុក​របស់​ក្លឹប​នៅឡើយទេ។ ជាងនេះទៅទៀត ដោយ​សារ​កំហុស​ឆ្គង​ដែល​ចេះ​តែ​កើត​មាន​ម្ដង​ហើយ​ម្ដងទៀត មិនយូរទេ អ្នកគាំទ្រ​នឹង​ចាប់​ផ្ដើម​ទាមទារ​ឱ្យ​​ទិញ​អ្នកចាំទី​ថ្មី​។

 

អ្នកចាំទីរូបនេះ​មាន​តួលេខ​ភាគរយ​សង្គ្រោះបាល់​ត្រឹមតែ ៥៥,៤%​ ប៉ុណ្ណោះ ជាតួលេខ​ដែលទាបជាងគេ​បំផុត​ក្នុង​លីគ​កំពូល​អង់គ្លេស​។ បើគិត​ក្នុង​លីគ​កំពូល​អឺរ៉ុបទាំង៧ គេ​ឈរ​នៅ​លេខ​រៀង​ទី១២៧ ក្នុង​ចំណោម​អ្នកចាំទី ១៣២នាក់៕

 

‘Story of our season’ – Lampard laments Chelsea’s defeat at Newcastle

មតិយោបល់