ពេលវេលាដែល Liverpool អាចលើកពាន Premier League ឆ្នាំ ២០២០បាន

មាន ១៤ពិន្ទុ វ៉ាដាច់​ក្រុម​លេខ ២ Liverpool ពិតជាក្រុម​មួយ ដែលត្រូវបា​ន​មជ្ឈដ្ឋាន​ជាច្រើន ជឿជាក់​ថា គេប្រាកដ​ជានឹងក្លាយជាជើងឯក Premier League រដូវកាល ២០១៩/២០២០នេះ ជាមិន​ខាន។ ការជឿជាក់ ក៏កើតឡើង ស្រប​ពេល​ដែល​ទម្រង់លេងរបស់ Liverpool កាន់តែឡើង​ខ្ពស់​មិន​ស្រុត​ចុះនោះទេ។

ប៉ុន្តែសួរថា តើ​ពេលណាទើប​អាចដឹងថា Liverpool ពិតជាក្លាយជាជើងឯក Premier League បាន? ចម្លើយ​ដោយ​យោងទៅលើ​សារព័ត៌មាន​អង់គ្លេស គឺ Liverpool ត្រូវការ ៣៥ពិន្ទុទៀត ដើម្បីធានា​សុវត្ថិភាពក្លាយជាជើងឯក Premier League ដែល​មានន័យថា ត្រូវការ​ជ័យជម្នះ ១២ប្រកួតទៀត។

Data Preview – Liverpool vs Man United

ប្រសិន​បើគ្មាន​ការប្រែប្រួល ហើយ​គេ​អាចទទួលបានពិន្ទុដូចការ​រៀបរាប់​ខាងលើ គឺគេ​អាច​គ្រងពានរង្វាន់ Premier League បាន នៅថ្ងៃទី ១១ខែមេសា ឆ្នាំ ២០២០ ក្នុង​ជំនួប​តទល់​ជាមួយ Aston Villa ក្នុងកីឡដ្ឋាន Anfield។

សូម​រម្លឹកជូន​ថា Manchester United ក៏ធ្លាប់​គ្រងតំណែងជើងឯក Premier League នៅថ្ងៃទី ១៤ខែមេសា ឆ្នាំ ២០០១ ខណៈដែល​គេនៅសល់​ ៥ប្រកួត​ក្នុង​ដៃផងដែរ។ ពេលនោះ Man Utd បាន​ជាប់កំណត់​ត្រា ក្លាយជាក្រុម​ដែល​ក្លាយជាជើងឯក យ៉ាងល្អបំផុត គឺមាន​ន័យ​ថា ដឹង​មុន​ថ្ងៃបញ្ចប់​រដូវកាល​យ៉ាងយូរ។​

យើង​មើល​កំណត់ត្រា​ ក្លឹប​ដែល​ដឹងថាខ្លួន​ក្លាយជាជើងឯក Premier League បាន​លឿន​បំផុតក្នុងប្រវត្តសាស្ត្រ៖

រដូវកាល​ ក្រុម​ សល់ប្រកួត
២០០០-០១ Manchester United ៥ប្រកួត
២០១៧-១៨ Manchester City ៤ប្រកួត
១៩៩៩-២០០០ Manchester United ៤ប្រកួត
២០០៣-២០០៤ Arsenal ៤ប្រកួត
២០១២-២០១៣ Manchester United ៤ប្រកួត

 

មតិយោបល់