លោក Mourinho និយាយពីការ​ចាកចេញ​របស់​ Christian Eriksen

នៅក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃមក​នេះ មាន​ដំណឹង​ចចាមអារ៉ាម ដែលស្ទើរតែ​ដូចជាការ​ពិតទៅហើយ ថា Christian Eriksen នឹង​ចាកចេពី Tottenham ទៅកាន់​ក្លឹប Inter Milan។ ចំពោះ​ដំណឹងនេះ លោក Jose Mourinho ដែលជាគ្រូបង្វឹក ហាក់​បាន​បង្ហាញ​ការ​សោកស្តាយ​ដែរ ប្រសិនបើ Eriksen ត្រូវចាកចេញ។

ក្នុង​សន្និសីទ ក្រោយបញ្ចប់ការប្រកួត FA Cup ជុំទី ៣ កាលពីយប់មិញ ហើយ Spurs បាន​ទទួល​ជ័យ​ជម្នះលើ Middlesbrough ដើម្បីឡើងទៅជុំបន្ទាប់នោះ លោក Mourinho បាន​ទទួលស្គាល់ថា ដំណឹង​នៃការ​ចាកចេញរបស់ Eriksen ពិតជាមានធំធេងមែន ហើយ​ការ​ចាកចេញនោះ អាចនឹង​ធ្វើឡើង​ដោយ​គ្មាន​តម្លៃផ្ទេរទៀតផង។

លោក Mourinho បាន​និយាយ​សរសើរ​ពី Eriksen ហើយ​ដូចជា​គាំទ្រ​ការចាកចេញរបស់គេ ទោះបីជាលោក​សោកស្តាយ​ក៏ដោយ។ លោក Mourinho៖ «គេ​លេងបាន​ល្អខ្លាំងណាស់ ហើយ​លេងអាជីពដែលខ្ញុំ​រំពឹង​ចង់បាន​ពីគាត់។ ប្រសិនបើ​គាត់​សម្រេចចាកចេញ ខ្ញុំគិតថា គាត់ត្រូវតែចេញដោយ​ងើប​ក្បាលឡើងលើ ប្រសិនបើ​នេះគឺជាអ្វីគ្រប់យ៉ាង ដែល​គាត់​បានព្យាយាម​ធ្វើ ដើម្បីក្លឹប។ អ្នក​គាំទ្រ គឺតែងតែគោរព ហើយ​យើងត្រូវតែគោរព ប៉ុន្តែខ្ញុំគិតថា Eriksen បាន​ធ្វើដើម្បីយើងនៅថ្ងៃនេះ»។

 

តាម​ដំណឹងដែលទទួលបាន ប្រសិនបើ Eriksen ចាកចេញពី Tottenham នោះក្លឹប អាចនឹង​នាំយក​កីឡាករ Gedson Fernandes ពីក្លឹប Benfica មក​លេង​ខ្ចីជើងជាបណ្តោះអាសន្ន​សិន៕

Mourinho dodges Gedson Fernandes question

មតិយោបល់