លោក Lampard ពន្យល់ពីអ្វីមួយដែល Tammy Abraham ត្រូវពង្រឹងបន្ថែម

Tammy Abraham បាន​ចាប់​ផ្តើម​រដូវកាលថ្មី ២០១៩/២០២០ ជាមួយ​នឹង​ទម្រង់លេង​យ៉ាងល្អមួយ ដោយ​គេ​អាចរក​គ្រាប់បាល់​បាន ១៣គ្រាប់ គិត​មក​ដល់​ត្រឹម​សប្តាហ៍ទី ២២នៃក្របខណ្ឌ Premier League

កីឡាករវ័យ ២២ឆ្នាំនេះ ក៏បាន​ក្លាយជាទំនុក​ចិត្ត​ដ៏គួរឲ្យ​កត់សម្គាល់​ម្នាក់ របស់លោក Frank Lampard ផងដែរ។ យ៉ាងណាមិញ គ្រូបង្វឹក​អង់គ្លេសរូបនេះ នៅតែចង់​ឲ្យ​ Abraham ពង្រឹងបន្ថែម​លើកត្តា​មួយចំនួន។

‘Just what was needed’ – Lampard relieved after Chelsea beat Burnely

លោក Lampard ចង់​ឲ្យ​ខ្សែប្រយុទ្ធរបស់លោក​រូបនេះ ប្រើប្រាស់​កាយ​សម្បទា​ដែល​មានស្រាប់ ដើម្បី​លេងឲ្យ​បាន​ល្អជាងនេះទៀត។ លោក Lampard៖ «ខ្ញុំ​គិតថា អ្វីដែល​សំខាន់​សម្រាប់ Tammy ធ្វើនោះ គឺ​ពេល​ដែល​គេ​មាន​កម្ពស់​ខ្ពស់ (១៩០សង់ទីម៉ែត្រ) គេ​ត្រូវ​តែប្រើប្រាស់​អំណោយ​ផលនោះ។ ខ្ញុំ​គិតថា គេ​ត្រូវតែយក​ចិត្ត​ទុក​ដាក់ ក្នុងឆ្នាំនេះ ហើយ​គេ​នឹង​កាន់តែប្រសើរឡើងជាមួយចំនុចនេះ»។

ជារួម គឺលោក Lampard ចង់ឲ្យ Abraham ដែលជាកីឡាករមានកម្ពស់​ខ្ពស់ជាងអ្នក​ចាំទី Kepa Arrizabalaga ផងនោះ ត្រូវតែ​ប្រើ​កម្ពស់​ដ៏ខ្ពស់របស់គេ រារាងគូប្រកួត ឬ ប្រើ​អ្វីដែល​គេមាន​ពីកាយ​សម្បទា បង្កើន​ភាពងាយ​ស្រួល​ក្នុងការ​រកគ្រាប់បាល់ជាដើម៕

មតិយោបល់