លោក Mourinho មិន​ច្រណែន​ជាមួយ​ក្រុម Man City និង Liverpool នោះទេ

អ្នកចាត់ការ​ក្លឹប Tottenham គឺ​លោក Jose Mourinho បាន​និយាយ​ថា​ Spurs ខុស​ប្លែក​ពី Liverpool និង Manchester City។

លោក Jose Mourinho បាន​ទទូចថា លោក​មិន​ច្រណែនជាមួយ​​ក្រុម​កីឡាករ​របស់​ក្លឹប Liverpool និង Manchester City នោះទេ ព្រោះ Tottenham ខុស​ប្លែក​ពី​ក្លឹប​ទាំងពីរ។

ក្លឹប Man City ធ្លាប់ឈ្នះ​តំណែង​ជើង​ឯក​​លីគ​កំពូល​អង់គ្លេស​ ២រដូវកាល​ជាប់គ្នា រីឯ Liverpool រដូវកាលនេះ​វិញ មាន​ពិន្ទុ​នាំ​មុខគេ ១៤ពិន្ទុ​នៅ​កំពូល​តារាង។

លោក Mourinho ត្រូវ​បានតែងតាំង​ជាង​អ្នកចាត់ការ​ក្លឹប Spurs កាលពីខែវិច្ឆិកា ហើយ​ក្រុម​របស់គាត់​កំពុង​ឈរ​នៅ​លេខ​រៀង​ទី៨។

ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បាន​លើក​ឡើង​ថា​ ក្រុម​របស់លោក​មិនអាច​ប្រៀបប្រដូច​ទៅ​នឹង​ក្លឹប​ Man City និង Liverpool នោះទេ។

លោក Mourinho បាននិយាយថា៖ “យើង​មិនអាច​ប្រៀបជាមួយ​ក្រុម​ផ្សេង​ទៀត​បានទេ។ ខ្ញុំ​បាន​មើល​ការ​ប្រកួត​រវាង​ក្លឹប Man City ជាមួយ Aston Villa ហើយ​ខ្ញុំ​ឃើញ​កីឡាករ​បម្រុង​មាន Raheem Sterling, Bernardo Silva, Ilkay Gundogan, Nicolas Otamendi តើអ្នកស្គាល់ពួកគេទេ?”

“រីឯ Liverpool វិញ អ្នកមើល​កីឡាករ​ដែលចូលរួមប្រកួត និងកីឡាករ​បម្រុង។ ពួកគេ​មាន​កីឡាក​ររបួស​មួយ​ចំនួន​ដូចជា Joel Matip, Dejan Lovren, Naby Keita, Fabinho”។

“ខ្ញុំ​មិនច្រណែនជាមួយពួកគេទេ។ ខ្ញុំ​មានការងារមួយដ៏អស្ចារ្យ ប៉ុន្តែពួកគេខុសពីខ្ញុំ។ ក្លឹប​យើង​ខុសគ្នា”។

 

លោក Mourinho បានលើក​ឡើង​ថា​ ការងារ​នៅ Spurs ជា​ការងារ​ពិបាក​បំផុត​របស់​លោក​តាំង​ពីពេល​ដែល​លោក​ដឹកនាំ​នៅ Porto ដែល​លោក​ចូលកាន់តួនាទីនៅ​ដើមឆ្នាំ២០០២។ លោក​បានជួយ​ឱ្យ​ Porto ឈ្នះ​ពាន​ឆេម​ពានស៍​លីគ​កាលពីឆ្នាំ២០០៤។

“នេះជាលើកទី២ ហើយដែលខ្ញុំ​ត្រូវចូលកាន់តួនាទីដឹកនាំក្លឹប​នៅ​ពាក់​កណ្ដាល​រដូវកាល”។

“លើក​ទី១ ក៏​មិនស្រួលប៉ុន្មានដែរ ព្រោះ​នោះជា​ពេល​វេលា​ដ៏អាក្រក់បំផុត​ដែល​ក្រុម​មួយ​ស្ទើរ​តែរលាយ ឬអាចហៅថាជាចុង​បញ្ចប់​នៃ​យុគសម័យ​មួយ​ ជាសម័យ​កាលដែល​មិន​មានឈ្នះពាន​អ្វីទាល់តែសោះ”។

“កីឡាករ​ ១២នាក់ចាកចេញ កីឡាករ ១២នាក់ចូល​ ចាប់ផ្ដើមអ្វីគ្រប់យ៉ាង​ពីដើមដំបូង​ឡើងវិញ។ ត្រូវបំភ្លេច​ទាំងរឿង​ល្អ និង​រឿងអាក្រក់​ពីអតីតកាល ហើយ​ចាប់​ផ្ដើម​កសាង​ក្រុម​សារជាថ្មី”។

“នោះជាបទពិសោធន៍​របស់ខ្ញុំ​នៅ​ Porto ដែល​ខ្ញុំ​ចូល​មក​ដឹកនាំ​នៅ​ពាក់កណ្ដាល​រដូវកាល”៕

 

លោក Guardiola សោកស្ដាយ​ចំពោះ​លោក Valverde

មតិយោបល់