Man Utd អាចបង្ខំចិត្តបន្តកុងត្រាជាមួយ Nemanja Matic ដោយសារវិបត្តិកីឡាកររបួស

ប្រឈម​នឹង​បញ្ហា​កីឡាករ​របួស​ ក្លឹប Manchester United អាចនឹង​បង្ខំចិត្ត​បន្តកុងត្រា​ថ្មី ជាមួយ​ខ្សែបម្រើស៊ែប៊ី Nemanja Matic

កុងត្រា​ចាស់​របស់ Matic នឹងត្រូវផុត​កំណត់​នៅត្រឹម​រយៈពេល ៦ខែទៀតប៉ុណ្ណោះ ហើយ​ពេលនេះ ក្លឹប​ក៏មិន​ទាន់​បន្ត​កុងត្រា​ថ្មីនៅឡើយដែរ។ យ៉ាងណាមិញ ក្លឹប​អាចមាន​គម្រោង​ធ្វើកុងត្រា​ថ្មី ព្រោះតែ Man Utd កំពុងប្រឈម​នឹងការ​របួស​ខ្សែបម្រើជាបន្ត​បន្ទាប់។

កីឡាករខ្សែបម្រើ​​សំខាន់​ៗ ដែលកំពុង​របួស​នៅ Man Utd រួមមាន​ដូចជា Paul Pogba ដែល​របួស​ជង្គង់ម្តងហើយម្តងទៀត ដែល​រំពឹង​ថាអាចនឹងចូលលេងវិញ​នៅថ្ងៃទី ១ខែកុម្ភៈ។ ចំណែក Scott McTominay កំពុងតែរបួស​ជង្គង់ដូចគ្នា និង​ត្រូវរំពឹងថា អាចចូលលេងវិញបាននៅថ្ងៃទី ១ខែមីនា។ចំពោះខ្សែការពារវិញ Man Utd មានរបួស Luke Shaw និង Marcos Rojo ជាដើម។​

‘Next 36 hours could see big change’ says Solskjaer as Man Utd struggle with illness and fitness issues

ប៉ុន្តែ​ក្នុង​អំឡុង​ពេលនេះ មានសេចក្តីរាយការណ៍ថា Man Utd បាន​អនុញ្ញាតឲ្យ​ ភ្នាក់ងារ Matic ចរចា​ពីការផ្ទេរជាមួយនឹង​ក្លឹប​ដទៃទៀតផងដែរ​។ ភ្នាក់ងាររបស់ Matic បាន​បង្ហើប​ថា គេចង់​បន្ត​កុងត្រា​ត្រឹម​តែរយៈពេល ១២ខែទៀត ជាមួយនឹង Man Utd ប៉ុណ្ណោះ៕

មតិយោបល់