លោក Southgate នឹងមិនកោះហៅ Jamie Vardy ចូលក្រុមជម្រើសជាតិ ទោះបី Harry Kane កំពុងរបួស

Harry Kane ខ្សែប្រយុទ្ធឆ្នើម​ម្នាក់​របស់ Tottenham Hotspur និងក្រុម​ជម្រើសជាតិអង់គ្លេស កំពុងប្រឈម​នឹងបញ្ហា​របួស រយៈពេល​យូរមែនទែន។ ប៉ុន្តែយ៉ាងណាមិញ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិអង់គ្លេស លោក Gareth Southgate ត្រូវបាន​សារព័ត៌មាន​អង់គ្លេស ចុះផ្សាយ​ថា លោក​នឹង​មិន​កោះហៅ Jamie Vardy ខ្សែប្រយុទ្ធឆ្នើម​របស់ Leicester ឲ្យ​មក​ចូល​ក្រុម​ជម្រើសជាតិ​សម្រាប់​យុទ្ធនាការ Euro ២០២០នោះទេ។

ទោះបីជា​ Jamie Vardy បា​ន​បង្ហាញ​ថ្វីជើងយ៉ាងអស្ចារ្យ​សម្រាប់ Leicester នៅរដូវកាលថ្មីនេះ ដោយ​អាចរក​គ្រាប់បាល់​បានដល់ទៅ ១៧គ្រាប់ ក្លាយជា Top Scorer នៅ Premier League បណ្តោះអាសន្ន ប៉ុន្តែសម្រាប់លោក Gareth Southgate គឺត្រូវបាន​គេរាយការណ៍មកថា គាត់​ចង់​ទុកឱកាស​ដែល Kane របួស ដើម្បីឲ្យ​កីឡាករ​វ័យ​ក្មេង​ដូចជា Tammy Abraham របស់ Chelsea ឬ Ings របស់ Southampton និង Calvert-Lewin របស់ Everton បាន​បង្ហាញ​សមត្ថភាពវិញ។

‘I get depressed if I speak about Kane’ – Mourinho

ប៉ុន្តែ មាន​សេចក្តីរាយការណ៍មកថា ប្រសិនបើ Abraham ឬ កីឡាករ​វ័យ​ក្មេងណាមួយ ក្នុងចំណោម​កីឡាករ​ខាងលើ​នេះ អាចមាន​របួសទៀតនោះ ប្រហែលជាលោក Southgate អាចនឹង​កោះហៅ Vardy ដែលបាន​ប្រកាស​ចូល​និវត្តន៍ពីក្រុម​ជម្រើសជាតិទៅហើយ។

យ៉ាងណាមិញ សម្រាប់​សហព័ន្ធបាល់ទាត់អង់គ្លេស FA គេ​ចង់​ឲ្យ​លោក Southgate កោះហៅ​កីឡាករវ័យ ៣៣ឆ្នាំរូបនេះ ឲ្យ​ចូល​ក្រុម​ជម្រើសជាតិ​វិញ ព្រោះ​គេ​ចង់​ឲ្យ​អង់គ្លេស មាន​លទ្ធផល​កាន់តែល្អ នៅ Euro ឆ្នាំ ២០២០នេះ៕

មតិយោបល់