កំណត់ត្រា Premier League សប្តាហ៍ទី ២២

ការប្រកួតបាល់ទាត់លីគកំពូលរបស់អង់គ្លេស Premier League សប្តាហ៍ទី ២២ បាន​បញ្ចប់ទៅហើយ ត្រឹម​ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។​ មាន​កំណត់សម្គាល់​មួយចំនួន គួរឲ្យ​ចាប់អារម្មណ៍ក្នុងការប្រកួតសប្តាហ៍នេះ។

កំណត់សម្គាល់ទាំងនោះ មានដូចជា៖

១.អនាគត​ជើងឯក Premier League ឆ្នាំ ២០២០ នៅតែបន្ត​ឈ្នះ

ដោយ​សល់​ការប្រកួត​ ១ទៀត នៅក្នុង​ដៃ Liverpool បន្ត​យក​ឈ្នះលើ Tottenham ដោយលទ្ធផល ១ទល់នឹង០ ធ្វើ​ឲ្យ​ពិន្ទុ​របស់​គេ កើន​ឡើង​ដល់​ ៦១ពិន្ទុ វ៉ារដាច់ ក្រុម​ចំណាត់ថ្នាក់​លេខ ២ ចំនួន ១៤ពិន្ទុ។

Matchweek 22: 10 Things To Know – 2019/20 Premier League | The John Dykes Show

២.Sergio Aguero នៅតែ​បន្ត​បំបែក​កំណត់ត្រាគ្រាប់​បាល់

បន្ទាប់​ពីត្រលប់​មក​ពីរបួស​វិញ Aguero នៅតែ​បន្ត​រក​គ្រាប់ ដោយ​រក​បាន ៣គ្រាប់ (hat-trick) ក្នុងចំណោម ៦គ្រាប់ ដែល Man City បាន​យក​ឈ្នះលើ Aston Villa។ ទោះបីជាពេលនេះ Aguero រកបាន ១៣គ្រាប់ តាម​ពីក្រោយ Jamie Vardy ដែលមាន ១៧គ្រាប់ ប៉ុន្តែ​តាមរយៈគ្រាប់​បាល់ hat-trick ច្រើ​នប្រកួត​បែបនេះ គេទំនង​ជាអាច​តាម​ដាន​ Vardy ដណ្តើម​ស្បែក​ជើងមាន​នៅចុងរដូវកាលបាន។

៣. Ings បន្ត​ធ្វើ​បាន​ល្អ

ទីបំផុតទៅ Southampton អាច​សងសឹក​យក​ឈ្នះលើ Leicester City ដែលធ្លាប់​ឈ្នះគេ​ កាលពីដើម​រដូវកាល ដោយលទ្ធផល ៩ទល់នឹង០នោះ។ ត្បិតតែ ៣ពិន្ទុ​របស់ Southampton មិន​មានគ្រាប់បាល់​ច្រើន​ដូចពេល Leicester ឈ្នះ ប៉ុន្តែកីឡាករ Ings របស់គេ មាន​ថ្វីជើងដ៏គួរឲ្យ​កោតសរសើរ ឬអាចនិយាយ​បាន​ថា គេគឺជាកីឡាករ​ដែល​សង្គ្រោះ ជ័យ​ជម្នះរបស់ Southampton។

៤. ខ្សែបម្រើ​ប្រយុទ្ធរបស់ Man Utd ជាអ្នក​បំបាក់ Norwich យ៉ាងចាស់ដៃ

Marcus Rashford (២គ្រាប់), Anthony Martial និង Mason Greenwood គឺជាអ្នក​សម្រេចគ្រាប់​បាល់ទាំង ៤គ្រាប់ សម្រាប់​ជ័យ​ជម្នះលើ Norwich City ក្នុងទឹកដី Old Trafford។ នេះគឺជាការ​វិវត្តន៍មួយទៀត ដែល​ធ្វើឲ្យ Man Utd រំកិល​ខ្លួន​ឡើងមក​ចំណាត់ថ្នាក់លេខ ៥ បណ្តោះអាសន្ន ប៉ុន្តែក៏នឹង​ត្រូវប្រឈម​ជាមួយ​នឹង Liverpool នៅ​ចុងសប្តាហ៍នេះ៕

ទាំងនេះ គ្រាន់តែជាកំណត់សម្គាល់​ខ្លះរបស់ Fox Sports ជាខេមរភាសាតែប៉ុណ្ណោះ!

មតិយោបល់