លោក Lampard ថា​ស្ថានភាពរបួស​របស់ Kante មិនសូវធ្ងន់ធ្ងរទេ

Kante មិន​បានចូលលេង​ទេ​ក្នុងការ​ប្រកួត​ដែល​ Chelsea ឈ្នះ​ Burnley ក្នុង​លទ្ធផល​ ៣ទល់​នឹង​សូន្យ​ ប៉ុន្តែ​លោក Lampard មិន​គិត​ថា​របួស​សរសៃពួរ​សាច់ដុំ​ភ្លៅ នឹង​ធ្វើឱ្យ​គេ​ត្រូវ​​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ​នោះទេ។

Jorginho រក​បាន​គ្រាប់បាល់ដំបូង​ក្នុងការ​ប្រកួត​នេះ ដែលជាគ្រាប់បាល់​ពិន័យ ១១ម៉ែត្រ មុន​ពេល​ដែល​កីឡាករ​ Tammy Abraham និង Callum Hudson-Odoi រក​បាន​គ្រាប់បាល់​របស់​ពួក​គេ​ដែរ។

Chelsea នៅ​តែ​រក្សាបាន​ចំណាត់ថ្នាក់​ដែល​អាច​ឱ្យ​ពួកគេ​ចូលរួម​ប្រកួត​ឆេម​ពានស៍​លីគ​ ដោយ​មាន ៥ពិន្ទុ​នាំ​មុខ​ក្លឹប​ Manchester United ដែល​ឈរ​នៅ​លេខ​រៀង​ទី៥ ហើយ​លោក Lampard យល់​ពី​ភាព​ចាំបាច់ដែល​ត្រូវការ​ឱ្យ​ Kante វិល​មក​ចូលរួម​ប្រកួត​វិញ។

លោក Lampard បាន​និយាយ​ក្នុង​កម្មវិធី​ការ​ប្រកួតប្រចាំថ្ងៃរបស់សារព័ត៌​មាន BBC (ខណៈ​ពេល​ដែល​មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ប្ដូរ​កីឡាករ​រូបនេះ​ទៅ​ក្លឹប Real Madrid) ថា៖ “ខ្ញុំ​សង្ឃឹម​ថា​គេ​ត្រូវ​សម្រាក​រយៈ​ពេលខ្លី។ គេ​បានចូលរួម​ការហ្វឹកហាត់ ហើយ​គេ​ដឹងច្បាស់ពីស្ថានភាពរបស់គេ”។

“យើង​ត្រូវ​តាមដាន​ក្នុង​សប្ដាហ៍​បន្ត​បន្ទាប់ទៀត។ យើង​ដឹងថា​គេសំខាន់​ណាស់សម្រាប់ពួកយើង។ ឆ្នាំ​នេះ​គេ​មិនសូវ​បាន​លេង​ច្រើនដូច​ឆ្នាំ​កន្លង​មកនោះទេ។ យើង​នឹង​មើល​ថែគេ​ឱ្យ​បានល្អ ហើយ​សង្ឃឹម​ថា​គេ​នឹង​ជាសះស្បើយ​បានឆាប់”។

Kante បាន​ខក​ខាន​ ៨ប្រកួត​ ក្នុងចំណោម​ ២២ប្រកួត​របស់ Chelsea កន្លង​មក ដោយសារ​មាន​បញ្ហា​របួស​ជាបន្ត​បន្ទាប់៕

 

 

គ្រូបង្វឹក​ក្លឹប​ Roma ថាលោក Sarri ជា​អ្នកចាត់ការ​ម្នាក់​ដែល​ឋិត​ក្នុង​ចំណោម​អ្នកចាត់ការ​ល្អ​បំផុត​នៅ​អឺរ៉ុប​

មតិយោបល់