Everton ត្រៀម ២៥លានផោន ដើម្បីទិញ Everton ពីប្រេស៊ីល

ក្លឹប Everton ត្រូវបាន​គេរាយការណ៍មកថា បាន​នឹងកំពុងត្រៀម​កញ្ចប់ថវិកា ២៥លានផោន ដើម្បីទិញ​ខ្សែប្រយុទ្ធប្រេស៊ីល Everton Soares ពីក្លឹប Gremio របស់​ប្រេស៊ីល។​

យោងតាម​សារព័ត៌មាន ESPN ក្លឹប​ស្ករគ្រាប់ Everton បានប្តេជ្ញាថានឹង​ដណ្តើម​កីឡាកររូបនេះ ពីការ​ចង់បាន​របស់ Arsenal និង Borrusia Dortmund។ ដូច្នេះហើយ​ទើប​គ្រូបង្វឹកថ្មីលោក Carlo Ancelotti បាន​ទាក់ទងតាមខ្សែទូរស័ព្ទដោយផ្ទាល់​ទៅកាន់កីឡាករ Everton ដើម្បីនាំគេមក​កាន់កីឡដ្ឋាន Merseyside។

“Lost confidence” – Ancelotti after Everton’s FA Cup defeat to Liverpool

ប្រសិនបើ Everton ព្រមមក Premier League នោះគេ នឹងមិន​ពិបាក​ក្នុងការចាប់ដៃគូជាមួយកីឡាករប្រេស៊ីល​ដូចគ្នា គឺ Richarlison និង Bernard ត្បិតតែកីឡាករទាំង ៣ សុទ្ធតែលេងក្នុង​ក្រុម​ជម្រើសជាតិប្រេស៊ីលបានយ៉ាងល្អ រហូត​នាំប្រេស៊ីល​ក្លាយជាជើងឯក នៅ Copa America កាលពីឆ្នាំ ២០១៩។

នៅពេល​មក Everton ក៏កីឡាករប្រេស៊ីលវ័យ ២៣ឆ្នាំនេះ នឹងអាចចូលលេង​ក្នុងជម្រើស ១១នាក់ដំបូងដែរ ព្រោះថាពេលនេះ ក្លឹប​កំពុងតែត្រូវការខ្សែប្រយុទ្ធម្នាក់ជាចាំបាច់ដើម្បីជំនួស Cenk Tosun ដែល​បាន​ផ្លាស់​ទៅលេងខ្ចីជើង ក្នុងក្លឹប Crystal Palace៕

មតិយោបល់