លោក Mourinho សង្ឃឹម​ថា​លោក Levy អាចជួយ​ដោះស្រាយ​បញ្ហា​ទិញកីឡាករពេល Kane ត្រូវអវត្តមាន

Jose Mourinho, Spurs boss

លោក Jose Mourinho គ្រូបង្វឹក Tottenham បាន​បង្ហាញក្តីសង្ឃឹមថា ប្រធានក្លឹប​លោក Daniel Levy អាច​ផ្តល់​ «ដំណោះស្រាយ» ក្នុងពេលទីផ្សារ​ដោះដោះកីឡាករកំពុងបើកទ្វារ ខណៈ Spurs កំពុងប្រឈមនឹង​ការប្រកួត ដោយគ្មានវត្តមានខ្សែប្រយុទ្ធគោល Harry Kane។

លោក Mourinho បាន​បង្ហាញ​ក្តី​សង្ឃឹមនេះជាសាធារណៈ គឺបន្ទាប់ពីលោក​ត្រូវ​ប្រឈមនឹងបញ្ហា​អាក្រក់ៗជាបន្ត​បន្ទាប់ ក្នុង​ប៉ុន្មាន​សប្តាហ៍នេះ ដែល​ធ្វើឲ្យ​ក្រុម​លោក អាចឈ្នះត្រឹមតែ ១ប្រកួត ក្នុងចំណោម ៥ប្រកួត​ចុងក្រោយ។ ហើយអ្វីដែលកាន់តែអាក្រក់ គឺនៅពេលនេះ ខ្សែប្រយុទ្ធឆ្នើម Harry Kane ត្រូវប្រឈមនឹងបញ្ហារបួសធ្ងន់ធ្ងរ ដែល​ត្រូវចំណាយពេលព្យាយាម​រហូតដល់​ខែមេសា ខណៈ Tanguy Ndombele ក៏បន្ត​មានបញ្ហា​សុខភាព។

ថ្លែងនៅមុន​ជំនួបជាមួយ Liverpool នាចុងសប្តាហ៍នេះ លោក Mourinho បាន​លើកឡើងថា៖ «ទោះបីជាគ្រូបង្វឹក​ដែល​គ្មានកីឡាកររបួស គ្មានបញ្ហាក្នុងក្រុម គ្រូបង្វឹកដែល​មាន​ក្រុមល្អបំផុត​ហើយ ដូចជាលោក Jurgen (គ្រូបង្វឹក Liverpool) ដែលមាន​ក្រុម​ល្អបំផុតនោះ ជាមួយនឹងកីឡាករ​ល្អៗ និង​ក្រុម​ដ៏អស្ចារ្យហើយ គេនៅតែ​សប្បាយចិត្ត​ក្នុងការទិញកីឡាករថ្មីម្នាក់ (Takumi Minamino)។ យើង​ (គ្រូបង្វឹក) គឺដូចតែគ្នានឹង ប៉ុន្តែការពិតគឺពេល​ខ្ញុំ​មក​ទីនេះ ២ខែមុន ខ្ញុំបានដឹងពីស្ថានការណ៍នេះហើយ។ ប៉ុន្តែរឿងដែលខ្ញុំមិន​ដឹង គឺខ្ញុំនឹងបាត់បង់ Kane និង Moussa ក្នុងរយៈពេលយូរ …»។

លោក Mourinho បន្ត៖ «ប្រសិន​មេ (លោក Levy) រកដំណោះស្រាយ​ដែលអាចជួយយើងពីការប្រឈមមុខនឹងខែដ៏លំបាកនេះ គឺពិតជាគួរឲ្យ​ស្វាគមន៍ខ្លាំងណាស់ ប៉ុន្តែប្រសិនបើ​យើង​មិន​រក​ដំណោះស្រាយ​ឲ្យ​បានត្រឹមត្រូវ ឱកាសឲ្យ​ត្រូវទេ នោះយើង​ត្រូវតែរងចាំដល់​រដូវក្តៅក្រោយ ដើម្បីធ្វើការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ សម្រាប់វិវត្តន៍ក្នុងក្រុម»។

Data Preview – Tottenham vs Liverpool

គួរជម្រាបជូនថា បច្ចុប្បន្ន Spurs មានត្រឹម ៣០ពិន្ទុប៉ុណ្ណោះ សម្រាប់ការប្រកួត ២១ដង ក្នុងក្របខណ្ឌ Premier League។ នៅឆ្នាំថ្មីនេះ Spurs ត្រូវបន្ត​បេសកកម្ម​ ដណ្តើម​ចំណាត់ថ្នាកើ top ៤ នៅ Premier League, ត្រូវឡើងវគ្គបន្តនៅ FA Cup និង​ត្រូវ​បន្ត​ការងារនៅ UEFA Champions League។ ប៉ុន្តែប្រសិនបើ​ស្ថានភាពរបស់ Spurs នៅតែមិន​នឹងនរបែបនេះ វាអាចពិបាក​សម្រាប់​ក្រុម​មាន់ខ្នាយ​ ឲ្យ​ទទួលបាន​ចំណាត់ថ្នាក់ល្អខ្លាំងណាស់៕

មតិយោបល់