លោក Lampard គាំទ្រ Tammy Abraham ឲ្យជំនួសកន្លែង Harry Kane

គ្រូបង្វឹក Chelsea លោក Frank Lampard បាននិយាយថា Tammy Abraham ត្រូវតែឆក់យកឱកាស នៅពេល​ដែល Harry Kane កំពុងតែមានបញ្ហារបួស ក្នុង​ក្រុម​ជម្រើសជាតិអង់គ្លេស។

លោក Frank Lampard ហ៊ាន​អះអាងយ៉ាងដូច្នេះ ពីព្រោះតែគាត់ជឿថា Tammy Abraham គឺជាកីឡាករម្នាក់ ដែល​លើសពីមានសមត្ថភាព ក្នុង​ការ​បំពេញ​កង្វះខាត​របស់​ក្រុម​ជម្រើសជាតិអង់គ្លេស នៅពេល​ដែល Harry Kane កំពុងតែអវត្តមាន ដោយសារបញ្ហារបួស។

តាម​ការរំពឹងទុក Kane ខ្សែប្រយុទ្ធរបស់ Tottenham នឹងត្រូវ​អវត្តមានទាំងពីក្រុមបាល់ទាត់អាជីព និងជម្រើសជាតិ រហូត​យ៉ាងហោចណាស់ ដល់ខែមេសាខាង ដោយសារបញ្ហារបួស​សរសៃពួរធ្ងន់ធ្ងរ។ បញ្ហារបួសនេះ នឹងធ្វើឲ្យ Kane ត្រូវ​អវត្តមានពីការប្រកួត​មិត្តភាព​របស់​អង់គ្លេស ជាមួយអ៊ីតាលី និងដាណឺម៉ាក ក្នុង​ខែមិនាខាងមុខ។

‘We need to find that killer instinct’ – Lampard on Chelsea’s home form

ប្រការនេះហើយ ទើប​លោក Lampard បានបង្ហាញទស្សនៈថា៖ «អ្វីដែល​ខ្ញុំ​ស្រលាញ់ពី Tammy គឺគេមិន​មែនត្រឹមតែដូច Kane នោះទេ។ គេ​បាន​​ពិនិត្យមើល Kane និង​បានបង្កើតកំណត់សម្គាល់ក្នុងការប្រកួត​របស់គេ ប៉ុន្តែខ្ញុំដឹងថា Tammy នឹង​មើល​គ្រប់​ទម្រង់​នៃការលេងរបស់ខ្សែប្រយុទ្ធ ហើយព្យាយាម​ពង្រឹង​ខ្លួនឯងគ្រប់ពេល»។

គួរជម្រាបជូនថា Abraham ក៏ត្រូវបានកោះហៅឲ្យចូលក្នុង​ក្រុម​ជម្រើសជាតិអង់គ្លេសដែរ នៅដើមរដូវកាល ២០១៩/២០២០នេះ បន្ទាប់ពីគេបាន​បង្ហាញថ្វីជើងរកគ្រាប់បាល់យ៉ាងច្រើនសម្រាប់ Chelsea។ មក​ដល់ពេលនេះ Abraham រកបាន ១២គ្រាប់នៅ Premier League តាមរយៈការបង្ហាញខ្លួន​ចំនួន ២២ប្រកួត៕

មតិយោបល់