Mat Ryan សន្សំប្រាក់ពី Premier League ដើម្បីឧបត្ថម្ភបន្ថែម​ដល់យុទ្ធនាការពន្លត់ភ្លើងឆេះព្រៃនៅអូស្ត្រាលី

ភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលី គឺជាសោកនាដកម្ម​ដ៏អាក្រក់បំផុតមួយ ដែលពិបាករក​ពាក្យ​ថ្លែងឲ្យ​ត្រូវ! ដូច្នេះទើប​អ្នក​ចាំទីរបស់ Brighton and Hove Albion ក្នុងក្របខណ្ឌ Premier League គឺកីឡាករអូស្ត្រាលី Mat Ryan បានសម្រេចចិត្តបរិច្ចាគប្រាក់ ចំនួន ២៧ ០០០ដុល្លារ កាន់តែសប្តាហ៍មុន ដោយ​ផ្ញើតាម​មូលនិធិ​សង្គ្រោះ​ជីវិតក្នុងព្រៃ (WIRES)។

ក្រៅពីនេះ អ្នក​ចាំទីម្នាក់នេះ ក៏ប្តេជ្ញាថានឹងបរិច្ចាគប្រាក់ចំនួន ៥០០ដុល្លារអូស្ត្រាលី ទៅកាន់​មូលនិធិ​សប្បុរសធម៌នេះ រៀងរាល់ការសន្សំបានពីការប្រកួត Premier League នៅចុងសប្តាហ៍ ដើម្បី​ដោះស្រាយ​វិបត្តិភ្លើងឆេះព្រៃ នៅអូស្ត្រាលី។

ក្នុង​សារបង្ហោះលើ Twitter និង​ Instagram កីឡាកររូបនេះ បាន​សរសេរ៖ «ក្នុង​គ្រោះមហន្តរាយ​ ដែលបណ្តាល​មក​ពីភ្លើងឆេះព្រៃ នៅភូមិកំណើតខ្ញុំ ខ្ញុំ​នឹងបរិច្ចាគប្រាក់ ៥០០ដុល្លារអូស្ត្រាលី ពីគ្រប់ការចុះឈ្មោះ​ដោយ​គ្រប់អ្នក​ចាំទីទាំងអស់នៅ Premier League រៀងរាល់ការប្រកួត​ទាំងអស់ នៅចុងសប្តាហ៍នេះ។ ខ្ញុំ​ជ្រើសរើសការបរិច្ចាគទៅកាន់ WIRES Australian Wildlife Rescue Organisation ដែល​មានមូលនិធិសង្គ្រោះបន្ទាន់។ អរគុណដល់​គ្រប់គ្នា សម្រាប់ការគាំទ្រ ដែល​យើង​ពិតជា​មានអំណរ​ចំពោះ​ភាពសប្បុរនេះ…»។

ជាមួយគ្នា Ryan ក៏សង្ឃឹមថា នឹងមានការ​បន្ត​ឧបត្ថម្ភ បរិច្ចាគ ដល់យុទ្ធនាការពន្លត់ភ្លើងឆេះព្រៃនៅអូស្ត្រាលី ជាបន្តទៀត។ សូម​ជម្រាបជូនថា ករណីភ្លើងឆេះព្រៃដ៏ធំនៅអូស្ត្រាលី បាន​សម្លាប់ជីវិតមនុស្ស ២៧នាក់ និង​ធ្វើឲ្យ​សត្វជិត ៥០០លានក្បាល ត្រូវ​ងាប់៕

AFC U23 Championship Highlights – Iraq vs Australia

មតិយោបល់