ទង្វើ ៥យ៉ាង ដែលបញ្ជាក់ថា Sadio Mane ជាកីឡាករដាក់ខ្លួនបំផុតគ្រប់ពេល

Sadio Mane គឺជាកីឡាករល្អបំផុតម្នាក់លើលោក ក្នុងពេលបច្ចុប្បន្ននេះ! គេជាខ្សែប្រយុទ្ធយ៉ាងសំខាន់របស់ Liverpool និងក្រុមជម្រើសជាតិសេណេហ្កាល់។ គេមាន​ធនធានចំណូល​ច្រើនដ៏គួរឲ្យកត់សម្គាល់ ប៉ុន្តែគេក៏ត្រូវបានមជ្ឈដ្ឋាននានា ចាត់ទុកថាជាកីឡាករដែល​ដាក់ខ្លួនបំផុត បើ​ធៀប​នឹងកីឡាករដែល​មាន​ភាពអស្ចារ្យប្រហាក់ប្រហែលគេនោះ។

មាន​ចំណុចពិសេសៗចំនួន ៥ ដែលគេ​អាច​បញ្ជាក់បានថា Mane ពិតជាដាក់ខ្លួនបំផុត មិនអួតក្អេងក្អាង មិន​អំណរជ្រុលទៅនឹងអ្វីដែលខ្លួនកំពុងមាន។ ចំណុចពិសេសទាំងនោះ រួមមាន៖

Sadio Mane ក្លាយ​ជា​កីឡាករ​អាហ្វ្រិក​ឆ្នើម​ប្រចាំឆ្នាំ

៥. ជួយ​លាងសម្អាតបន្ទប់ទឹក​ក្នុងព្រះវិហារអ៊ីស្លាមនៅទីក្រុង Liverpool

មានពលរដ្ឋក្នុងតំបន់ បានលួចថតរូប Mane កំពុងជួយ​លាងសម្អាតបន្ទប់ទឹកក្នុងព្រះវិហារអ៊ីស្លាម បន្ទាប់ពីគេបាន​មក​បន់​ស្រន់ ក្រោយ​ការប្រកួតជាមួយ Leicester កាលពីឆ្នាំ ២០១៨។

៤. ជួយ​កាន់​ដប​ទឹកឲ្យមិត្តរូមក្រុម​ជម្រើសជាតិ

ក្នុងពេលមួយនោះ មានគេ​ថតជាប់ Mane ជួយ​កាន់​ដប​ទឹកឲ្យក្រុមជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីជ័យជម្នះ ២ទល់នឹង០ លើ​សាធារណរដ្ឋកុងហ្កោ។

៣. បរិច្ចាគអាវ Liverpool ចំនួន ៣០០អាវ ដល់​អ្នកភូមិ

Liverpool forward Sadio Mane

Mane បាន​ឧបត្ថម្ភអាវ Liverpool ចំនួន ៣០០អាវ ដល់​អ្នក​ភូមិ ក្នុង​ភូមិ Bambali ដែលជាភូមិ​តូចមួយក្នុងប្រទេសសេណេហ្កាល់ មុន​ការប្រកួតរវាង Liverpool ជាមួយ Real Madrid កាលពីឆ្នាំ ២០១៨។ ការជូនអាវទៅអ្នក​ភូមិនេះ គឺ​ជាសញ្ញា​បង្ហាញការកោតសរសើរ ដល់​ការ​គាំទ្រ ពីអ្នក​ភូមិ​កំណើត​របស់​គេ ជាទីដែលគេបាន​កើតធំធាត់ រហូតមានថ្ងៃនេះ។

២. បញ្ចេញទស្សនៈថាគេមិន​ចង់​ប្រើប្រាស់​សម្ភារៈទំនើបៗពេកទេ

Liverpool's Sadio Mane celebrates scoring against old club Southampton

គឺកាលពីប៉ុន្មានខែមុន Mane បាន​បញ្ចេញ​ទស្សនៈថា គេមិន​ចាប់អារម្មណ៍នឹង​របស់​ទំនើបៗ ហើយមិន​ធ្វើអ្វីល្អៗសម្រាប់​មននុស្សផ្សេងទៀតក្នុងលោក។​ ក្នុងបទសម្ភាសន៍មួយ Mane បានអះអាងថា គាត់មិន​ចាប់អារម្មណ៍នឹង​ទិញ​របស់ថ្លៃៗ ដើម្បី​ឲ្យសប្បាយចិត្តនោះទេ។

Mane៖ «ហេតុអ្វីខ្ញុំត្រូវចង់បានឡាន Ferraris ១០គ្រឿង នាឡិកាពេជ្រ ២០គ្រៀង ឬ យន្តហោះ ២គ្រឿង? តើ​របស់​ទាំងនេះ មានន័យ​យ៉ាងម៉េចសម្រាប់ខ្ញុំ និង​សម្រាប់ពិភពលោក? ខ្ញុំធ្លាប់​អត់ឃ្លាន ធ្លាប់​ហ្វឹកហាត់ខ្លាំងលើទីលាន។ ខ្ញុំបានរួចផុតពីពេលវេលាលំបាក ដោយលេងបាល់​ដោយជើងទទេរ។ ខ្ញុំ​មិន​មែន​ការ​អប់រំ និង​អ្វីផ្សេងទៀត ប៉ុន្តថ្ងៃនេះ ជាមួយនឹងចំណូលដែលខ្ញុំរកបានពីបាល់ទាត់ គឺខ្ញុំអាចជួយ​ដល់ប្រជាជនរបស់ខ្ញុំបាន»។

Mane បន្ត៖ «ខ្ញុំបានសាងសង់​សាលារៀន កីឡដ្ឋាន ហើយយើងផ្តល់សម្លៀកបំពាក់ ស្បែកជើង អាហារ ដល់​មនុស្ស​ដែលក្រីក្របំផុត។ បន្ថែមពីលើនេះ ខ្ញុំបាន​ផ្តល់ប្រាក់៧០អឺរូរាល់​ខែ ដល់​គ្រប់គ្នានៅតំបន់ដែលក្រីក្រខ្លាំងនៃប្រទេសសេណេហ្កាល់ ដែលអាចជាបច្ច័យ​សម្រាប់​សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។ ខ្ញុំ​មិនចាំបាច់ត្រូវបង្ហាញ​​រថយន្តទំនើប ផ្ទះទំនើប ដំណើរកម្សាន្ត និង​សូម្បីតែយន្តហោះ។ ខ្ញុំគ្រាន់តែចង់​ឲ្យ​ប្រជាជនខ្ញុំ​ទទួលបាន​អ្វីបន្តិចបន្តួចពីជីវិតដែលផ្តល់ឲ្យ​ខ្ញុំ»។

១. បរិច្ចាគប្រាក់ ២០ម៉ឺនផោន ដើម្បីសាងសង់សាលារៀន ព្រះវិហារ និង​មន្ទីរពេទ្យ

Sadio Mane's season is yet to come to an end

ជាញឹកញាប់ Mane បានចំណាយពេល​សម្រាកវិស្សមកាល ដើម្បីទៅពិនិត្យមើល​កន្លែងដែលគេបានឧបត្ថម្ភប្រាក់មក​សាងសង់ ហើយក៏​សម្លឹងមើល​ថាគេ​អាចជួយគម្រោងអភិវឌ្ឍអ្វីផ្សេងទៀតបាន។​

សញ្ញាទាំងនោះ បានធ្វើឲ្យ Mane ក្លាយជានិមិត្តរូបនៃពលរដ្ឋគ្រប់រូបនៅប្រទេសសេណេហ្កាល់៕

Mane on being named African Player of the Year at CAF Awards ceremony

មតិយោបល់