លោក Patrick Vieira បញ្ជាក់ថា ការងារនៅ Arsenal «ស្មុកស្មាញខ្លាំង»

Nice coach Patrick Vieira

បន្ទាប់​ពីការបណ្តេញ​លោក Unai Emery ចេញពី Arsenal មាន​ដំណឹងជាបន្ត​បន្ទាប់​មក​ថា ក្លឹប​កាំភ្លើងធំ កំពុងតែមាន​ទំនាក់ទំនងជាមួយ​នឹង​អតីត​វីរបុរស​របស់​ខ្លួន គឺលោក Patrick Vieira ដែល​ពេលនេះ កំពុងតែធ្វើជាគ្រូបង្វឹក​របស់​ក្លឹប Nice នៅប្រទេសបារាំង! លោក Patrick Vieira មិន​បដិសេធជាមួយដំណឹងនេះ តែលោក​ក៏បាន​បញ្ជាក់ថា ការងារនៅ​ Arsenal «ស្មុកស្មាញខ្លាំង»។

លោក​ Patrick Vieira បាន​ប្រាប់ក្រុមអ្នក​សារព័ត៌មាន​ក្រោយ​ពីជំនួប​ប្រកួត​កាលពីថ្ងៃសៅរ៍ថា ៖ «មាន​រឿងជាច្រើន ដែល​ខ្ញុំ​មិន​អាចគ្រប់គ្រងបាន។ មនុស្ស​មា្នក់​និយាយ​រឿងច្រើន ខ្លះក៏ពិត ខ្លះក៏មិនពិត។ ខ្ញុំ​មិន​និយាយ​អ្វីទេ។ ខ្ញុំ​មិន​ចង់​និយាយ​ពីរឿង​នេះ ខ្ញុំ​ក៏​ដូចជា​អ្នក​ទាំងអស់​គ្នា ដែល​អាច មើល និង​ស្តាប់​ឮរឿងគ្រប់យ៉ាង»។

‘Arsenal likely to be stronger without Emery’ – Norwich boss Farke

លោក Patrick Vieira បន្ថែម៖ «វាពិតជាការងារស្មុកស្មាញ ខ្ញុំជឿថាអីញ្ចឹង។ ខ្ញុំគាំទ្រ​លោក Emery គឺវាតែងតែសោកសៅនៅពេលឃើញគ្រូបង្វឹក​បាត់បង់ការងាររបស់គាត់។ ថ្ងៃនេះ គឺជាគាត់ ថ្ងៃស្អែកអាចជាខ្ញុំ ប៉ុន្តែ​គ្រប់​ពេល​ដែលអ្នក​សម្រេចចិត្ត​ទទួលការងារនោះ អ្នក​ត្រូវតែរំពឹងថា អ្នក​នៅអាចត្រូវបណ្តេញ​ចេញ ក្នុងចំណុចណាមួយ»។

សូម​រម្លឹក​ថា លោក​ Vieira គឺជាអតីតកីឡាករ Arsenal ដែលបាន​ចំណាយ​ពេល ៩រដូវកាល ជាមួយកាំភ្លើងធំ និង​ធ្លាប់​ក្លាយជាជើងឯក Premier League ៣ដង និង FA Cup​ ៣ដង នាគ្រានោះ៕ គ្រូបង្វឹក​លំដាប់ៗ ៧​នាក់​ដែល​អាចប្រជែងតំណែងអ្នក​ចាត់ការ​​នៅ Arsenal

មតិយោបល់