ក្លឹប PSG បង្ហាញ​តម្លៃ​លក់​ចុង​ក្រោយ​​សម្រាប់​កីឡាករ Neymar

យោងតាម​សេចក្ដីរាយការណ៍ ក្លឹប PSG បាន​បញ្ជាក់​ច្បាស់ថា​គេ​នឹង​លក់​ Neymar ក្នុង​តម្លៃ ២០០លានអឺរ៉ូ ដោយសារ​មាន​ការ​ចាប់អារម្មណ៍​ពីក្លឹប Real Madrid និង​ចំណាប់អារម្មណ៍​របស់​កីឡាករ​ខ្លួន​ឯង​ផ្ទាល់​ដែល​ចង់​ត្រឡប់​ទៅ​លេង​នៅ​ Barcelona វិញ។

សារព័ត៌​មាន Le Parisien បាន​ធ្វើសេចក្ដីរាយការណ៍​ថា​ ក្លឹប PSG ចង់ធ្វើការ​កែសម្រួល​មួយចំនួន​ក្នុងការ​ចរចាជាមួយ​ក្លឹប Real Madrid ប៉ុន្តែ​​រក្សា​នៅ​ដដែល​សម្រាប់ក្លឹប Barcelona។

ឧទាហរណ៍ ក្លឹប PSG អាចអនុញ្ញាតឱ្យ​ Neymar ចូលរួម​ជាមួយ​ Real Madrid ក្នុង​កុងត្រា​ខ្ចីជើង​នៅរដូវកាលដំបូង​ ហើយ​អាចទិញ​ផ្ដាច់​កុងត្រា​នៅ​រដូវក្ដៅ ឆ្នាំ​២០២០។ ហេតុនេះ ក្លឹប​ PSG ផ្ដល់ពេលវេលា ១ឆ្នាំ​ដើម្បី​ឱ្យ​ក្លឹប​ Real Madrid អាច​បង់​តម្លៃផ្ទេរ​បាន។ ប៉ុន្តែ​ក្លឹប PSG បាន​បញ្ជាក់ច្បាស់ថា លទ្ធភាពខ្ចីជើង​នេះ​មិន​អនុវត្ត​ជាមួយ​ក្លឹប Barcelona នោះទេ គឺគេ​ត្រូវទិញ​ដាច់ជាអចិន្ត្រៃយ៍​នៅពេលនេះ​តែម្ដង។

កាលពីដំបូង មានព័ត៌មានថា​ក្លឹប PSG កំណត់តម្លៃ Neymar ៣០០លានអឺរ៉ូ ប៉ុន្តែទាំង Barcelona និង Real Madrid មិន​ចង់ទិញ​ Neymar ក្នុង​តម្លៃ​នេះ​នោះទេ។

ការទម្លាក់តម្លៃ Neymar ពី ៣០០លានអឺរ៉ូ មក​នៅត្រឹម ២០០លានអឺរ៉ូ បញ្ជាក់ថា PSG ពិតជាចង់លក់ Neymar ចេញ​មែនទែនហើយ៕

 

‘Sane out for 6-7 months’ – Guardiola on eve of Manchester City EPL opener

មតិយោបល់