ចំណូលថ្មី ៥នាក់ ដែលគួរតាមដាននៅ Ligue1 រដូវកាលថ្មី

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់បារាំង France Ligue 1 នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី ៩ខែសីហា ឆ្នាំ ២០១៩នេះតទៅ សម្រាប់រដូវកាល ២០១៨/២០១៩។ ក្រុម Paris Saint-Germain នៅតែជាក្តីរំពឹងថានឹងអាចក្លាយជាជើងឯកជាលើកទី ៧ ខណៈដែលក្រុមគូបដិបក្ខ ដូចជា Lille និង Lyon បានលក់កីឡាករសំខាន់ៗ យកលុយដាក់ធនាគារ កាលពីចុងរដូវកាលស្ទើរតែអស់ហើយ។

ទោះបីជា PSG នៅតែត្រូវបានចាត់ទុកថាជាក្រុមដែលស្ទើរគ្មានគូប្រជែង ប៉ុន្តែមានកីឡាករ និងគ្រូបង្វឹកចំណូលថ្មី ៥នាក់ មកពីក្រុមនានា ដែលលោកអ្នកមិនគួររំលងនោះទេ។ បុគ្គលចំណូលថ្មីទាំងនោះ រួមមាន៖

១. Idrissa Gueye

ខ្សែបម្រើការពារអន្តរជាតិសេណេហ្កាល់នេះ ត្រូវបាន PSG ទិញពីក្លឹប Everton ក្នុងតម្លៃ ៣៥.៥លាន ដើម្បីពង្រឹងប្រព័ន្ធបម្រើរបស់ពួកគេ។ ការពិតទៅ កីឡាករវ័យ ២៩ឆ្នាំនេះ ធ្លាប់មានបទពិសោធន៍ក្នុងប្រទេសបារាំង ជាមួយក្រុម Lille ដល់ទៅ ៧ឆ្នាំ មុននឹងចាកចេញទៅកាន់ក្រុម Aston Villa ក្នុងឆ្នាំ ២០១៥ ហើយក៏បន្តរួមរស់ជាមួយ Everton ទៀត។

២. Abdou Diallo

ខ្សែការពារបារាំង អាយុ ២៣ឆ្នាំនេះ ត្រូវបាន PSG ទិញពី Borrusia Dortmund តាមការណែនាំរបស់ Thiago Silva។ គេរំពឹងថា Diallo នឹងចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់គេ គឺ Kylian Mbappe ដែលពួកគេធ្លាប់ក្លាយជាជើងឯក រួមគ្នា នៅ Monaco កាលពីរដូវកាល ២០១៦/២០១៧។

៣. Hwang Ui-Jo

ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំនេះ បានក្លាយជាកីឡាករកូរ៉េខាងត្បូង ដំបូង ដែលបានលេងក្នុងក្លឹប Bordeaux បន្ទាប់ពីចុះកុងត្រារយៈពេល ៤ឆ្នាំរួចមក។ Hwang បានចាប់ផ្តើមអាជីពដំបូងក្នុងក្លឹប Seongnam របស់កូរ៉េខាងត្បូង មុនពេលប្តូរមកលេង និងទទួលបានជោគជ័យជាបន្តក្នុងក្លឹប Gamba Osaka នៃប្រទេសជប៉ុន។

៤. Sylvinho

អតីតកីឡាករក្លឹបធំៗ ដូចជា Arsenal, Barcelona និង Man City រូបនេះ បានត្រលប់មករកបាល់ទាត់ជាថ្មី តាមរយៈភាពជាគ្រូបង្វឹកក្រុម Lyon នៅរដូវកាលថ្មី។ ក្នុងរយៈពេលកន្លងមកនេះ លោក Sylvinho វ័យ ៤៥ឆ្នាំនេះ បានធ្វើការជាជំនួយការដៃស្តាំរបស់គ្រូបង្វឹកប្រេស៊ីល លោក Tite ។ ដូច្នេះ គ្រប់ភ្នែក កំពុងតែចាំមើលពីរបៀបដឹកនាំរបស់គាត់។

៥. Andre Villas-Boas

គ្រូបង្វឹកដែលធ្លាប់ទៅដឹកនាំច្រើនក្រុមនេះ ទីបំផុតបានចាកចេញពីប្រទេសចិន មកដឹកនាំក្រុម Marseille ក្នុងប្រទេសបារាំង។ Villas-Boas គឺជាអតីតគ្រូបង្វឹក Chelsea, Tottenham, Porto និង Zenit St Petersburg។ គ្រប់គ្នាក៏ចង់ដឹងថា អតីតជំនួយការរបស់លោក Jose Mourinho នេះ នឹងអាចដឹកនាំ Marseille ជោគជ័យ ដូចកាលគាត់នៅ Porto ដែរ ឬទេ?

 

‘I apologise’ – Mbappe on his Ligue 1 Awards outburst back in May

មតិយោបល់