ក្លឹប Paris Saint-Germain ប្រកាស​ពីការទិញ​កីឡាករ Ander Herrera ជាផ្លូវការ

ក្លឹប Paris Saint-Germain បាន​ប្រកាស​ជា​ផ្លូវការ​ពីការ​ចុះ​កុងត្រា​ជាមួយ​អតីត​កីឡាករ​​ខ្សែ​បម្រើ​របស់​ក្លឹប Manchester United គឺ​កីឡាករ Ander Herrera។

គេសង្កេតឃើញ​មាន​រូប​ភាព​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​កាន់​អាវ​​របស់​ក្លឹប PSG ហើយ​ក្លឹប​នេះ​ក៏បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា​កីឡាករ​ខ្សែ​បម្រើ​រូប​នេះ​នឹង​លេង​នៅ​ក្លឹប PSG ដោយ​មាន​កុងត្រា​រយៈ​ពេល​៥ឆ្នាំ។ Herrera បានចូលរួមជា​មួយ​ក្លឹប​បារាំង​មួយ​នេះ​ដោយ​មិនមានតម្លៃ​ផ្ទេរ ក្រោយពេល​ដែល​កុងត្រា​របស់គេផុត​សុពលភាព​នៅ​ក្លឹប Manchester United។

 

Herrera បាន​ផ្ទេរ​មក​​ Manchester United ពីក្លឹប Athletic Bilbao កាលពី​ឆ្នាំ​២០១៤ ហើយ​បានរួម​រស់ជា​មួយ​ក្រុម​បិសាច​ក្រហម​រយៈ​ពេល​ ៥ឆ្នាំ។ គេ​បានបង្ហាញ​ខ្លួន​ចូលលេង ១៨៩លើក រក​បានគ្រាប់បាល់ ២០គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ ២៧គ្រាប់៕

 

‘Messi can not do it alone’ – Argentina fans review the semi final loss against Brazil

 

មតិយោបល់