ក្លឹប Nantes សម្រេច​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​គោរព​មួយ ឧទ្ទិស​ដល់ Emiliano Sala

ក្លឹប Nantes បានប្រកាសថា គេនឹងតម្កល់អាវលេខ ៩ (retire number) សម្រាប់តែកីឡាករ Emiliano Sala ប៉ុណ្ណោះ។ ការប្រកាសរបស់ក្លឹប Nantes បែបនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរ បានចេញសេចក្តីប្រកាសផ្លូវការថា «សាកសពដែលនៅក្នុងយន្តហោះដែលធ្លាក់នោះ គឺជាពិតជាសាកសពរបស់ Sala មែន»។

សូមបញ្ជាក់ថា ក្រុមស៊ើបអង្កេតឧបត្តិហេតុធ្លាក់យន្តហោះអង់គ្លេស ហៅកាត់ថា AAIB បានបញ្ជាក់ ពីមរណភាពរបស់ Emiliano Sala នៅពេលដែលគេស្រង់សាកសពយន្តហោះតូច Piper Malibu ពីក្នុងសមុទ្រជម្រៅប្រមាណ ៦២ម៉ែត្រនោះ។ Emiliano Sala និងពីឡុតបើកយន្តហោះលោក David Ibbotson ត្រូវបានបញ្ជាក់ថា ស្លាប់ជាប់នៅក្នុងយន្តហោះដែលធ្លាក់នោះ។

កីឡាករ​ម្ចាស់​​ពាន​វើល​ខាប់​បរិច្ចាគ​​ប្រាក់​យ៉ាង​ច្រើនឧបត្ថម្ភ​ការ​ស្វែង​រក​ EMILIANO SALA

Sala គឺជាកីឡាករសំណព្វចិត្តម្នាក់របស់អ្នកគាំទ្រក្លឹប Nantes ដោយនៅក្នុងរដូវកាល ២០១៨/២០១៩នេះ ត្រឹមតែ ១៩ប្រកួតនៃការបង្ហាញខ្លួនរបស់គេប៉ុណ្ណោះ គេអាចរកគ្រាប់បាល់បាន ១២គ្រាប់។ កីឡាករអាស្សង់ទីនវ័យ ២៨ឆ្នាំ ក៏ត្រូវបានក្លឹប គ្រូបង្វឹក និងមិត្តរួមក្រុម បញ្ជាក់ថា គាត់មានអត្តចរិតល្អ ស្លូតបូត គួរឲ្យគោរពស្រលាញ់។

អាជ្ញាធរ គ្រោង​ប្រកាស​ពី​ការ​ស្លាប់ពិត​ប្រាកដ​​​របស់ Emiliano Sala ក្នុង​សប្តាហ៍នេះ​!

ដំណឹង​មរណភាព​របស់ EMILIANO SALA ក្រោយ​ពេល​ប៉ូលីស​អង់គ្លេស​បញ្ជាក់​ពី​ការ​​ស្លាប់របស់គេ

ដូច្នេះហើយ ក្រោយដំណឹងមរណភាពដ៏រន្ធត់ក្នុងពិភពកីឡាបាល់ទាត់នោះ ប្រធានក្លឹប Nantes លោក Waldemar Kitaបានអះអាងថា អាវលេខ៩ របស់ខ្សែប្រយុទ្ធ Sala ត្រូវតម្កល់ទុកជាការចូលនិវត្តន៍ ដើម្បីបង្ហាញការគោរពចំពោះគាត់។ លោក Kita បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា៖ «ខ្ញុំគ្មានអ្វីនិយាយទេ។ វាគឺជាសោកនាដកម្ម ខ្ញុំខ្ទេចខ្ទាំបេះដូងហើយ។ ដូច្នេះហើយ គឺដូចអ្នកគាំទ្រទាំងអស់គ្នា ខ្ញុំសូមឧទ្ទិសការគោពនេះ ចំពោះគាត់ (Sala) ដោយតម្កល់លេខ ៩ សម្រាប់គាត់។ … Emiliano នឹងនៅតែជាវីរបុរស ដែលបានចារប្រវត្តិសាស្ត្រសម្រាប់ក្លឹប Nantes របស់យើងជារៀងរហូត»។

ក្លឹប CARDIFF រៀបចំពិធី​គោរព​ចំពោះ EMILIANO SALA

ក្រៅពីក្លឹប Nantes ក្លឹបបាល់ទាត់ផ្សេងទៀត ក្នុងក្របខណ្ឌនៅអឺរុប ជាពិសេសគឺក្របខណ្ឌ Ligue 1 របស់បារាំង និងក្របខណ្ឌ Premier League របស់អង់គ្លេស រួមទាំងកីឡាករអាជីពជាច្រើននាក់ បានបង្ហោះពាក្យសោកសៅលើបណ្តាញសង្គមនានា។ សម្រាប់កីឡាករអាស្សង់ទីន ដែលជាបងប្អូនរួមជាតិរបស់ Sala វិញ គេបានសរសេរថា «គាត់គឺជាបុរសអាស្សង់ទីន ដែលមិនដែលចុះចាញ់ នោះគឺ Emiliano Sala, Emiliano Sala»៕

ប្អូន​ស្រី​ SALA បង្ហាញ​រូប​ថតសុនខ​របស់​គាត់​អង្គុយ​រង់ចាំ​ម្ចាស់​​ដែល​មិន​វិល​វិញ​ជា​រៀង​រហូត​

 

View this post on Instagram

 

RIP EMI 🥺🥺🥺🥺🥺

A post shared by Kylian Mbappé (@k.mbappe) on

មតិយោបល់