លោក Unai Emery ជឿជាក់ថា បើ​មាន VAR គាត់នឹងក្លាយជាគ្រូបង្វឹកល្អបំផុតនៅ PSG

Unai Emery with the Coupe de la Ligue

ជិត ២ឆ្នាំមកហើយ ដែល​លោក Unai Emery បានចាកចេញពី Paris Saint-Germain! ប៉ុន្តែនៅក្នុងសប្តាហ៍នេះ លោក​ក៏ស្រាប់តែនឹក​ឃើញ​ចង់​និយាយ​រឿងរ៉ាវខ្លះៗ ពេលលោក​នៅទីនោះ ជាពិសេសគឺទាក់ទងនឹងការប្រកួត UEFA Champions League។

លោក Unai Emery ជឿជាក់​ថា លោក​បាន​បាត់បង់​ឱកាសក្នុងការ​ក្លាយជាគ្រូបង្វឹក​ល្អបំផុត​លើលោក អំឡុងពេលនៅ PSG គឺដោយសារតែគ្មាន VAR (Video Assistance Referee) នៅទីនោះ។ លោក​គ្រូបង្វឹក​អេស្ប៉ាញរូបនេះ បាន​លើកឡើងពីភាពគ្មាន VAR ក្នុងការប្រកួត Champions League ដែលធ្វើឲ្យ PSG របស់លោក មិនអាច​មានឱកាស​ឆ្លងផុតវគ្គ ១៦ក្រុម​ចុងក្រោយ​បានទាំង ២រដូវកាល ដែល​លោក​បាន​ដឹកនាំនៅទីនោះ។

លោក Emery បានប្រាប់​សារព័ត៌មានបារាំងថា៖ «នៅ Paris ខ្ញុំបាត់បង់ឱកាសក្លាយជាគ្រូបង្វឹក​ល្អបំផុតលើលោក។ ខ្ញុំ​បានឈ្នះការប្រកួត​លីគ បានពានការប្រកួតលីគក្នុងស្រុក ៤ដង និង​ពាន Trophees des Champions ២ដងទៀត។ ប៉ុន្តែ​រឿងដែលគួរគិតបំផុត គឺនៅ Champions League។ ឆ្នាំដំបូង ក្នុងវគ្គ ១៦ក្រុម​ប្រកួតជាមួយ Barcelona យើង​លេង​ក្នុងកម្រិតដ៏ខ្ពស់បំផុតមួយ នៅជើងទី ១។ ប៉ុន្តែពេល​ទៅលេងជើងទី ២ យើងក៏ត្រូវធ្លាក់ចេញ ព្រោះ​គ្មាន VAR ពេលនោះ។ យើង​ច្បាស់ណាស់ថា យើងធ្លាក់ចេញដោយសារការសម្រេចរបស់​អាជ្ញាកណ្តាល»។

Singapore legend and Arsenal supporter Aleksandar Duric ‘not a fan’ of Unai Emery

លោក Emery បានបន្ត​ពីឆ្នាំទី ២នៃការ​ដឹកនាំរបស់​គាត់៖ «ឆ្នាំទី ២ យើងប្រកួត​ជាមួយ Real Madrid ជាក្រុម​ដែល​ជាប់កំណត់ត្រាឈ្នះពាន ៣សម័យកាលជាប់គ្នា។ ជាថ្មីម្តងទៀត នៅជើងទី ១​ យើង​បាន​ឃើញ​កំហុសចេញពីមន្ត្រី (អាជ្ញាកណ្តាល) ចាថ្មី។ ជាសរុប​មក យើង​បាន​ចាញ់​ជើងទី១ ដោយការសម្រេចរបស់អាជ្ញាកណ្តាល …»។

 

សូម​រម្លឹកជូនថា ក្នុងការប្រកួត Champions League របស់ PSG នៅរដូវកាលដំបូង ដែល​លោក Emery ដឹកនាំ គឺនៅវគ្គ ១៦ក្រុម​ចុងក្រោយ ជើងទី ១ PSG បានប្រកួតឈ្នះ Barcelona ក្នុងទឹកដីដោយលទ្ធផល ៤ទល់នឹង០។ ប៉ុន្តែនៅពេល​សរុប​ជើងទី ២ Barcelona បាន​យក​ឈ្នះគ្រាប់បាល់សរុប ៦ទល់នឹង១។

ចំណែកនៅឆ្នាំទី ២របស់លោក Emery គឺ PSG ត្រូវប្រកួតជាមួយ Real Madrid នៅវគ្គ​១៦ក្រុម​ចុងក្រោយ ដោយគិតទាំង ២ជើង Real Madrid បានឈ្នះដោយលទ្ធផល ៥ទល់នឹង២។

សូម​ជម្រាបជូនថា អំឡុងពេលដឹកនាំ PSG លោក Emery បាននាំក្លឹប​ឈ្នះពានរង្វាន់ក្នុងសរុបសរុប​ចំនួន ៧ មុន​ពេលលោក​ចាកចេញនៅឆ្នាំ ២០១៨ មក​កាន់ Arsenal បន្ទាប់ពីបរាជ័យ​ផ្ទួនៗ នៅ Champions League៕

មតិយោបល់