ក្លឹប PSG ហ៊ានចំណាយ​ធំ​ឱ្យ​តែ​បាន​លោក Guardiola មក​ធ្វើជាអ្នកចាត់ការ

តាម​សេចក្ដីរាយការណ៍ ក្លឹប Paris Saint-Germain កំពុង​ព្យាយាម​ល្បួង​យក​លោក Pep Guardiola ពី​ក្លឹប​ Manchester City។

តើ​ប្រិយ​មិត្ត​អាច​ស្រមៃ​ឃើញ​ទេ ពីទិដ្ឋ​ភាព​ក្លឹប Manchester City ដែល​មិន​មាន​វត្តមាន​លោក Pep Guardiola?

ពាក្យ​ចចាម​អារ៉ាម​អំពី​អនាគត​របស់​លោក Guardiola មិន​បាន​សាប​រលាប​នោះទេ ត្បិត​អី​នៅ​ក្នុង​រដូវកាលនេះ ក្លឹប​ការពារ​តំណែងជើងឯក​លីគ​កំពូល​អង់គ្លេស​ Man City អាច​នឹង​ត្រូវ​ Liverpool ដណ្ដើម​​ពាន​មួយ​នេះ​ហើយ។

យោង​តាម​សារព័ត៌មាន Express ក្លឹប​ម្ចាស់តំណែងជើង​ឯក​លីគ​កំពូល​បារាំង គឺ​ក្លឹប Paris Saint-Germain កំពុង​ព្យាយាម​ចរចា​យក​លោក Pep Guardiola ពី​ក្លឹប​ Manchester City ដោយ​ក្លឹប​នេះ​ហ៊ានចំណាយ​​ធំ​ដើម្បី​ទាញ​យក​អ្នកចាត់ការ​ដ៏​ល្បី​រូបនេះ​មក​ទីក្រុង​ប៉ារីស​ឱ្យ​បាន។

ទន្ទឹមគ្នា​ជាមួយក្លឹប PSG លោក Guardiola ក៏​មាន​ព័ត៌​មាន​ថា​អាច​នឹង​វិល​ត្រឡប់​ទៅ​ក្លឹប​ Barcelona វិញ​ដែរ ទោះ​ជា​ក្លឹប​នេះ​ទើប​តែ​បានតែងតាំង​លោក Quique Setien ជាអ្នកចាត់ការ​ថ្មី​ក៏​ដោយ៕

 

 

Ashley Young gives first reaction to joining Inter Milan

មតិយោបល់