Ed Woodward ហោះហើយ​ទៅស្វែងរកទិញកីឡាករនៅបារាំង

មាន​សេចក្តីរាយការណ៍មក​ថា ប្រធានក្លឹប Manchester United លោក Ed Woodward បានធ្វើដំណើរ​ទៅកាន់​ប្រទេសបារាំង ដើម្បីសម្លឹងមើល​ឱកាសទិញកីឡាករ Boubakary Soumare ក៏ដូចជា Bruno Fernandes។

យ៉ាងណាមិញ លោក Ole Gunnar Solskjaer ដែល​ជាគ្រូបង្វឹក Man Utd បាននិយាយ​នៅមុន​ជំនួប FA Cup ថា លោក​មិនទាន់ទទួលបាន​ដំណឹង​ថ្មីពីការ​ទិញដូរកីឡាករនៅឡើយ​ទេ។

Manchester United legend Ronny Johnsen believes Ole Gunnar Solskjær will get ‘more time.’

បើ​តាម​សេចក្តី​រាយការណ៍​ពីសារព័ត៌មានអង់គ្លេស លោក Ed Woodward ត្រូវបាន​គេ​ឃើញ​ថា បាន​ធ្វើដំណើរ​ពីប្រទេសព័រទុយហ្កាល់ មក​ដល់​ប្រទេសបារាំង តាមជើងហោះហើរ Eurostar។ ការណ៍នេះ ទំនងជាមានន័យ​ថា លោក Woodward បានទៅចរចាជាមួយក្លឹប Sporting រឿង​ Fernandes ខ្លះៗហើយ។

បន្ទាប់មក គេ​ថត​បាន​រូប​ភាព លោក Woodward ជិះយន្តហោះ ទៅកាន់ប្រទេសបារាំង នៅព្រឹក​ថ្ងៃអង្គារសប្តាហ៍នេះ ព្រម​ទាំងមាន​ការ​រាយការណ៍មក​ថា គាត់នឹង​ធ្វើដំណើរទៅកាន់ទីក្រុង Lille ដើម្បី​សម្រាក និង​ចរចាជាមួយ​ក្លឹប​នៅទីនោះ ក្នុង​ការ​នាំ Soumare មក​កាន់ Old Trafford ៕

មតិយោបល់