ប្រធានក្លឹប At. Madrid ហោះទៅចរចាដល់ប៉ារីស ដើម្បី Canani

PSG striker Edinson Cavani

តាមសេចក្តីរាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ និង​បារាំង បាន​ឲ្យ​ដឹងថា ប្រធានក្លឹប Atletico Madrid លោក Miguel Angel Gil Marin បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉ារីស ដើម្បីផ្តើម​កិច្ច​ចរចាជាមួយ​ក្លឹប Paris Saint-Germain នៅក្នុង​សប្តាហ៍នេះ។

កិច្ច​ចរចាដែល​ធ្វើ​ឡើង​ ក្នុង​គោល​ដៅ នាំយក Edinson Cavani ពី PSG ទៅកាន់ Atletico Madrid ស្របពេល​ដែល Chelsea, Arsenal និង Manchester United ក៏កំពុង​មាន​ចំណាប់អារម្មណ៍លើ​កីឡាករ​អ៊ុយរ៉ាហ្កាយ​ម្នាក់នេះដែរ។

គួរជម្រាបជូនថា នៅរដូវកាលនេះ Cavani ដែល​មានវ័យ ៣២ឆ្នាំទៅហើយ ត្រូវបាន​ខកខាន​បង្ហាញខ្លួនឲ្យ PSG ជាច្រើនប្រកួត ដោយ​សារតែបញ្ហារបួស ហើយ​ក្លឹប​ក៏បាន​សម្រេច​ខ្ចីជើង Mauro Icardi មក​ជំនួសតំណែងរូបគេ។

Ole’s United outclassed by PSG’s masterful act

ការជំនួសតំណែងនេះ បាន​ធ្វើឲ្យ Cavani ខ្លួន​ឯង​ ហាក់ដូចជាមិន​ពេញ​ក្នុងការបន្ត​ស្ថិតនៅ PSG ឡើយ​ ដូច្នេះទើប​សាមីខ្លួន​ខ្លួនឯងក៏ដូចជា​ចង់​ចាកចេញតែម្តង ស្រប​ពេល​ដែល​កុងត្រា​របស់​គេ នឹង​ត្រូវ​ផុត​កំណត់​នៅចុងរដូវកាលនេះ។ ប៉ុន្តែPSG ចង់​លក់​ខ្សែប្រយុទ្ធរូបនេះចេញ នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករបើក​ទ្វារនៅខែមករានេះ ដើម្បី​កុំឲ្យ​កីឡាករម្នាក់នេះ ចាកចេញ​ដោយ​គ្មាន​តម្លៃផ្ទេរ។

សូម​រម្លឹក​ជូនថា Cavani បាន​មក​ដល់ PSG កាលពីឆ្នាំ ២០១៣ បន្ទាប់ពីផ្ទេរចេញពី Napoli។ មក​ដល់​ពេលនេះ គេ​រកគ្រាប់បាល់​បានចំនួន ១៩៨គ្រាប់ ពីការបង្ហាញ​ខ្លួន​ចំនួន ២៩០​ប្រកួត៕

មតិយោបល់