Neymar ថា​ប្រព័ន្ធ​ខ្សែប្រយុទ្ធ៤ របស់ PSG អាចប្រើបាន

Neymar ចង់​បន្ត​លេង​ទន្ទឹមគ្នាជាមួយ​ Di Maria, Icardi និង Mbappe ទោះ​ជា​កំពុង​មាន​ភាព​ទន់​ខ្សោយ​ផ្នែក​ខ្សែ​ការពារ​ក៏​ដោយ។

Neymar ចង់​ឱ្យ​ក្លឹប Paris Saint-Germain រក្សា​ប្រព័ន្ធ​លេង​ដោយ​ប្រើ​ខ្សែប្រយុទ្ធ​ទាំងអស់​របស់ខ្លួន​ដដែល​ ទោះ​ជា​ Monaco តាមបាន​ស្មើ​ដល់ទៅ ២ប្រកួត​​ហើយ​ក៏​ដោយ។

Neymar រក​បាន​គ្រាប់​បាល់ ២គ្រាប់ និង​បណ្ដាល​ Fode Ballo-Toure ធ្វើឱ្យ​ចូល​ទីខ្លួន​ឯង​មួយ​គ្រាប់ ប៉ុន្តែ Monaco ក៏​លេង​មិនអន់​ដែរ​​​។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​បាន​និយាយថា៖ “យើង​រក​បានគ្រាប់បាល់ ៣គ្រាប់ ខ្ញុំគិត​ថាយើង​ធ្វើបានល្អហើយ។ យើង​មានសមត្ថភាព រឿង​នេះ​យើងដឹងច្បាស់ណាស់”។

 

PSG នឹង​ត្រូវ​ជួប​ជាមួយ​ក្លឹប​ចាស់របស់​លោក Tuchel គឺ​ក្លឹប​ Borussia Dortmund ជាវគ្គ ១៦ក្រុម​ចុងក្រោយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ឆេម​ពានស៍​លីគ​​នៅ​ខែក្រោយ៕

 

លោក Guardiola ថា Messi អាច​លេង​តួនាទីលេខ៩ លេខ១០ លេខ១១ និង​តួនាទីផ្សេងៗទៀត

 

មតិយោបល់