លោក Unai Emery បង្ហាញហេតុផល​ដែល​លោក​មិនឲ្យ Ozil លេងយូរ

Arsenal boss Unai Emery reveals why he subbed off Mesut Ozil early despite great game against Liverpool

បន្ទាប់​ពីត្រូវបាន​បរាជ័យ​ ក្រោម​ថ្វីជើងបាល់ពិន័យ​ប៉េណាំងរបស់ Liverpool អ្នក​ចាត់ការទូទៅក្លឹបកាំភ្លើងធំ Arsenal លោក Unai Emery បានចេញ​មក​បង្ហាញពីហេតុផល​ដែលលោក ត្រូវតែប្តូរ​ Mesut Ozil ចេញ នៅនាទីទី ៦៥ ខណៈដែល​គេ​បាន​មើល​ឃើញ​ថា Ozil កំពុងតែលេងបានយ៉ាងល្អ។ 

ក្រោយ​ចប់ការប្រកួត កាលពីយប់​ថ្ងៃពុធ លោក Emery បាន​ប្រាប់ឲ្យ​ដឹងថា មូលហេតុ​ដ៏ចម្បងដែល​ត្រូវប្តូរ Ozil ចេញ គឺព្រោះតែលោក​គិត​ពី​មាន​រឹងមាំរបស់​កីឡាករអាល្លឺម៉ង់នេះ។ លោក Emery បាននិយាយថា៖ «ខ្ញុំ​គិតថា គាត់ (Ozil) លេងបានល្អ។ យប់នេះ (យប់ថ្ងៃពុធ) អ្នក​បាន​ឃើញ​ជំនាញរបស់គាត់ ក្នុងក្រុម ហើយ​គាត់ពីជា​លេងបានវិជ្ជមានគ្រប់​ពេល ហើយ​ខ្ញុំគិតថា គាត់​លេង​ល្អណាស់»។

ចំពោះការ​ដែលត្រូវ​ដក Ozil ចេញនៅនាទីទី ៦៥ លោក Emery បានលើកឡើងថា៖

«យើងបាននិយាយគ្នាមុន​ការប្រកួត ហើយ​យើងក៏បានសម្រេចចិត្ត​ថា ត្រូវតែដក​គាត់ចេញនៅតង់ទី ២ ព្រោះ​គាត់​មិន​បានចូល​លេង​មួយ​រយៈដែរ ខណៈដែល​យើង​ចង់​រក្សា​កាយសម្បទារគាត់ ព្រោះមើល​ទៅគាត់ដូចជាអស់កម្លាំង។ ប៉ុន្តែ​សម្រាប់​គាត់ គាត់​អស្ចារ្យ​ណាស់​ក្នុងអំឡុងពេលលេង ៦០ ទៅ ៦៥នាទី»។

«យើង​បាន​សម្រេច​មុន​ពេល​ប្រកួត ថាគ្រាន់តែដាក់​គាត់ឲ្យ​ចូល​លេងក្នុងនាទីតែប៉ុណ្ណឹង។ ខ្ញុំគិតថា ពេលនេះ វាល្អណាស់ ដែល​យើងធ្វើការ​សម្រេចចិត្ត ខណៈយើង​ត្រូវតែអត់ធ្មត់ ហើយ​គាត់ក៏បាន​ធ្វើការ​យ៉ាងល្អ និង​បាន​សម្រេច​ដាក់​ឲ្យ​គាត់​សម្រាក»។

«យើង​នៅមានការប្រកួត នៅថ្ងៃសៅរ៍ (ក្នុង Premier League តទល់ជាមួយនឹង Wolverhampton Wanderers) ហើយ​យើងនឹង​សម្លឹង​មើល​ទៅលើ​ភាពវិជ្ជមាន​ក្នុងការ​ដាក់​គាត់ឲ្យ​លេងជាមួយ​នឹង​កីឡាករ​ផ្សេងទៀត»៕

Quotes via Arsenal’s official website.

ALSO READ: #EmeryOut trends online as Arsenal’s Mesut Ozil gets subbed off early despite great game against Liverpool

មតិយោបល់