លោក Ernesto Valverde ទទួល​ស្គាល់ថា Barcelona ពិតជា​ពឹងលើ Lionel Messi មែន!

គ្រូបង្វឹក​ក្លឹប Barcelona លោក​ Ernesto Valverde បាន​ទទួល​ស្គាល់ថា Barcelona គឺ​ពឹងផ្អែក​លើ​ Lionel Messi! ការ​លើកឡើង​របស់លោក Valerde គឺបន្ទាប់ពីខ្សែប្រយុទ្ធ​សំខាន់របស់ក្លឹប គឺ Lionel Messi រកបាន​បាល់ ៣គ្រាប់ (hat-trick) នាំ Barcelona ឈ្នះលើ​ក្រុម​ Celta Vigo ដោយ​លទ្ធផល ៤ទល់នឹង១ ក្នុងកីឡដ្ឋាន Camp Nou កាលពីយប់មិញនេះ។

ថ្លែងក្នុង​សន្និសីទកាសែត បន្ទាប់ពីបញ្ចប់ការប្រកួត គ្រូបង្វឹក​រូបនេះ បាន​កត់សម្គាល់ថា ខ្សែប្រយុទ្ធអាស្សង់ទីន រូបនេះ ពិតជាសំខាន់ខ្លាំងណាស់ ហើយ​លោក​ថែមទាំងបង្ហើប​ពីភាពមិនអាចទៅរួច ប្រសិន​បើគ្មាន Messi ទៀតផង។ លោក Valverde បាននិយាយថា៖ «វាមិនអាចទៅរួចទេ ដែល​យើង​មិន​ពឹងលើ Messi។ គេគឺមានភាពលេចធ្លោគ្រប់បែបយ៉ាង»។

លោក Valverde បានបន្តថា៖ «ថ្ងៃនេះ យើង​ទទួលបានឥទ្ធិពល ហើយ​គាត់ស៊ុតបាន ៣ដង។ នេះគឺជាអ្វីដែល​យើង​សម្រាប់​ប្រយោជន៍របស់យើង ដែល​ធ្វើឲ្យគូបដិបក្ខភ័យខ្លាច។ ពេល​យើងឈ្នះ គឺយើងទាំងអស់គ្នាឈ្នះ។ គ្រប៉គ្នា ធ្វើការរបស់​ពួកគេ។ ពេល​យើង​មិន​ឈ្នះ គឺដូចជាមិន​មាន​អ្វី​ច្បាស់លាស់នៅជុំវិញយើង»។

‘We need a victory’ – Valverde wants Barcelona to bounce back from recent bad form

ក្រៅពីការ​លើកឡើង​ទាំងនេះ លោក Valverde ក៏​រីករាយ​នឹងការឈប់​សម្រាកមួយសប្តាហ៍ បន្ទាប់ពីការប្រកួត​នៅយប់មិញនេះ ដោយ​លោក​សង្ឃឹម​ថា កីឡាកររបស់​លោក នឹង​បាន​សម្រាក​ច្រើន ហើយ​អាចត្រលប់​មក​វិញ ជាមួយ​នឹងថាម​ពលដ៏​ខ្លាំងក្លា ខណៈ Barcelona នឹងត្រូវប្រកួត​ក្នុងក្របខណ្ឌ La Liga នៅថ្ងៃទី ២៣ខែវិច្ឆិកា ហើយបន្ត​ប្រកួតជាមួយ Borrusia Dortmund នៅ Champions League ទៀត។

គួរជម្រាបជូនដែរ​ថា ក្នុងការប្រកួត ១២សប្តាហ៍មក​នេះ Lionel Messi រកបាន​គ្រាប់បាល់​សរុប ៨គ្រាប់ តាម​ពីក្រោយ Karim Benzema តែមួយគ្រាប់ ដែល​មាន ៩គ្រាប់៕

 

មតិយោបល់