Lionel Messi តាមទាន់កំណត់ត្រារបស់ Cristiano Ronaldo នៅ La Liga

messi ronaldo

បន្ទាប់ពីជ័យ​ជម្នះ ដោយលទ្ធផល ៤ទល់នឹង ១ លើ​ក្រុម Celta Vigo កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ, ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ lionel Messi បាន​ក្លាយ​ជាកីឡាករ ដែល​រក​បានគ្រាប់បាល់ hat-trick ច្រើន​ជាងគេ នៅ La Liga តាម​ស្មើកំណត់ត្រារបស់ Cristiano Ronaldo អតីតកីឡាកររបស់ Real Madrid។

តាមរយៈគ្រាប់បាល់ hat-trick (៣គ្រាប់) នៅក្នុងការប្រកួត​ជាមួយ​ក្រុម Celta Vigo នោះ បាន​ធ្វើឲ្យ Messi រកបាន​បាល់​ hat-trick សរុប​ចំនួន ៣៤ដង ដែល​តាម​ស្មើ​កំណត់ត្រារបស់ Cristiano Ronaldo ពេល​គាត់នៅលេងក្នុងក្លឹប Real Madrid ដែល​មាន ៣៤ដងដែរ។

‘We are planning post-Messi era’ – Barca president Bartomeu

Messi បាន​សម្រេចគ្រាប់បាល់ hat-trick លើកទី ៣៤ ក្នុងចំណោម ៤៥៩ប្រកួត នៅ La Liga ខណៈ Cristiano Ronalo រកបានគ្រាប់បាល់ hat-trick ៣៤លើក ក្នុងចំណោម​ការប្រកួតចំនួនត្រឹមតែ ២៨៨ប្រកួត ឲ្យ​ Real Madrid នៅ La Liga៕

 

មតិយោបល់