លោក Valverde ថា​ Antoine Griezmann ត្រូវ​សម្រប​ទៅ​នឹង​របៀប​លេង​របស់ Barcelona

កីឡាករ​ខ្សែ​ប្រយុទ្ធ​ Antoine Griezmann របស់​ក្លឹប Barcelona នៅ​មិនទាន់​អាច​បង្ហាញ​សមត្ថភាព​របស់គេ​ពេញទំហឹង​នៅឡើយ​ទេ​ ចាប់តាំងពីពេល​ដែល​គេ​បានចូលរួម​ជាមួយ​ក្លឹប​នេះ​តាំងពី​ខែ​កក្កដា ហើយ​លោក Ernesto Valverde បាន​ប្រាប់​គេ​ត្រូវ​ការ​កែសម្រួល​របៀប​លេង​របស់គេ​ដើម្បី​សម្រប​ជាមួ​យ​របៀប​លេង​របស់​ក្លឹបនេះ។

លោក Ernesto Valverde បាន​លើក​ឡើង​ថា​ កីឡាករ Antoine Griezmann ចាំបាច់ត្រូវ​រៀន​លេង​តាម​ទម្រង់​របស់​ក្លឹប Barcelona ប្រសិន​បើគេ​ចង់​ឱ្យអាជីព​របស់គេ​នៅទឹកដី Camp Nou ចាប់​ផ្ដើម​រីក​ចម្រើន​។

កីឡាករ​ជម្រើស​ជាតិ​បារាំង​រូបនេះ​បាន​ប្ដូរ​ពី​ក្លឹប​ Atletico Madrid មក​ Barcelona ក្នុង​តម្លៃ​ផ្ទេរ ១២០លានអឺរ៉ូ​​កាលពីខែ​កក្កដា ប៉ុន្តែ​នៅ​មិនទាន់​រកបានទម្រង់លេង​ល្អ​បំផុត​នៅឡើយ។

គេទើប​តែរកបានគ្រាប់បាល់ ៤គ្រាប់​ប៉ុណ្ណោះ​ក្នុង ១៤ប្រកួត​ នៅ​គ្រប់កម្មវិធីប្រកួត​ទាំងអស់ ដោយ​រក​មិនបាន​គ្រាប់បាល់ទាល់តែសោះ​ក្នុង​ការ​ប្រកួត​ ៤លើក​ចុងក្រោយរបស់គេ។

ដោយគេ​ធ្លាប់លេង​តាមទម្រង់​របស់​លោក​ Diego Simeone នៅ​ក្លឹប Atletico អស់​រយៈពេល ៥រដូវកាល​ហើយ Griezmann ត្រូវបានលោក Valverde ប្រាប់​ឱ្យ​កែសម្រួល​ទម្រង់លេង​របស់គេដើម្បីសម្រប​នឹង​របៀប​លេង​នៅ Barcelona។

 

លោក Simeone បាននិយាយថា៖ “ខ្ញុំ​ធ្លាប់​ប្រកួត​ជាមួយ​ក្រុម​របស់លោក Simeone ជាច្រើនលើក ពួកគេរត់ចុះ​មក​ក្រោម​ភ្លាមៗ​ពេល​ដែលគេបាត់បង់​ការ​គ្រប់គ្រង​បាល់”។

“កីឡាករ​មួយចំនួន​ដូចជា Koke និង Saul Niguez, Diego Costa និង Alvaro Morata នោះជាទម្រង់លេង​របស់ Atletico គឺចូលចិត្ត​បក​ត្រឡប់​​មក​ក្រោយ​ ហើយ​បំពេញ​ចន្លោះ។ នៅ Barcelona យើង​លេង​ដោយ​បញ្ជូន​បាល់​ខ្លីៗ”។

 

“ឆ្នាំដំបូង​ច្បាស់ជាមិនងាយស្រួលទេ​សម្រាប់ Griezmann ប៉ុន្តែ​គេ​នឹង​ចាប់ផ្ដើម​លេង​បានរលូន​ពេលដែលគេទម្លាប់នឹងទម្រង់លេង​នៅ Barcelona”៕

 

‘We need a victory’ – Valverde wants Barcelona to bounce back from recent bad form

មតិយោបល់