Ousmane Dembele អវត្តមានពី El Clasico ក្រោយ​រងពិន័យ​ ២ប្រកួត

Barcelona winger Ousmane Dembele

ទីបំផុតទៅ ខ្សែប្រយុទ្ធស្លាប​នៃក្លឹប Barcelona កីឡាករបារាំង Ousmane Dembele ត្រូវ​រង​ការ​ពិន័យ ២ប្រកួត ពីសហព័ន្ធបាល់ទាត់​អេស្ប៉ាញ បន្ទាប់ពីទទួលបានកាតក្រហម ក្នុងជំនួបរវាង Barcelona និង Sevilla កាលពីសប្តាហ៍មុន។

ការរងពិន័យនេះ នឹង​ធ្វើឲ្យ Dembele ត្រូវអវត្តមានពីការប្រកួត Clasico ជាមួយ Real Madrid ជាលើកដំបូង នៅដើមរដូវកាល ២០១៩/២០២០នេះ។ ការរងពិន័យ​របស់ Dembele គឺដោយសារតែគេមាន​បញ្ហា​ជាមួយនឹង​អាជ្ញាកណ្តាល ​ក្នុងពេលប្រកួតកាលពីសប្តាហ៍មុន។ កីឡាករ Barcelona អាចប្រឈមនឹងការព្យួរពីប្រកួត​ El Clasico ដោយសារភាពចម្រូងចម្រាស់ជាមួយអាជ្ញាកណ្តាល!

‘We are not in top shape’ – Lionel Messi after Barcelona come from behind to beat Inter

យោងតាមអាជ្ញាកណ្តាល គឺ Dembele ពិតជាបាន​និយាយ​ពាក្យមិនសមរម្យ​ដាក់គាត់ ដោយ​ថា «អាក្រក់ណាស់! អ្នក​ឯងអាក្រក់ណាស់» ខណៈដែលអាជ្ញាកណ្តាល បានឲ្យកាតក្រហម​ទៅមិត្តរួមក្រុមរបស់គេ គឺ Araujo។

គួរជម្រាបជូនថា Barcelona នឹងត្រូវមានជំនួបជាមួយក្រុម Eibar នៅថ្ងៃទី ១៩តុលាខាងមុខ មុន​នឹងត្រូវប្រកួត Clasico ក្នុងកីឡដ្ឋាន Camp Nou របស់ខ្លួន​ តទល់ជាមួយ Real Madrid នៅថ្ងៃទី ២៦ខែតុលាខាងមុខ។ ហើយ​ទាំង ២ប្រកួតនេះ នឹងគ្មានវត្តមាន​ Dembele ចូល​បង្ហាញខ្លួន​ឲ្យ Barcelona នោះទេ៕

មតិយោបល់