កីឡាករ Barcelona អាចប្រឈមនឹងការព្យួរពីប្រកួត​ El Clasico ដោយសារភាពចម្រូងចម្រាស់ជាមួយអាជ្ញាកណ្តាល!

Barcelona star could be suspended from El Clasico following controversial booking

កាលពីថ្ងៃអាទិត្យ Ousmane Dembele កីឡាកររបស់ Barcelona ត្រូវបាន​បញ្ចូនចេញពីការប្រកួត បន្ទាប់ពីទទួលបានកាតក្រហម ពីអាជ្ញាកណ្តាល ក្នុងការប្រកួត La Liga តទល់ជាមួយនឹង Sevilla។ ការទទួលបានកាតលឿងជាលើកទី ២ ស្មើនឹងកាត​ក្រហម​របស់ Dembele នេះ គឺបន្ទាប់ពីគេបាននិយាយទៅកាន់​អាជ្ញាកណ្តាល លោក Miguel Antonio Mateu Lahoz ថា «អ្នក​ឯងអាក្រក់ណាស់» ក្រោយពេលអាជ្ញាកណ្តាល បានឲ្យកាតក្រហម​ទៅមិត្តរួមក្រុមរបស់ខ្លួន គឺ Ronald Araujo។

ហេតុការណ៍នោះ គឺកើតឡើង​ក្នុងនាទីទី ៨៧ ដែល​មួយ​នាទីដំបូង គឺ Araujo ដែល​ទើប​តែបង្ហាញខ្លួន​លើកដំបូង​ឲ្យ Barcelona បានទទួលកាតក្រហម ដោយសារបាន​ប៉ះទង្គិចលើ​កីឡាករ Javier Hernandez របស់ Sevilla។​ ពេលនោះ Dembele ក៏និយាយទៅ អាជ្ញាកណ្តាល​ ថា «អាក្រក់ណាស់» ក្នុងពេលដែលគេធ្វើសញ្ញាបញ្ជាក់ជាមួយគ្នាដែរ។

គ្រូបង្វឹក Barcelona លោក Ernesto Valverde បានពន្យល់ថា គាត់ពិតជាពិបាកក្នុងការ​ទាក់ទងជាភាសាអេស្ប៉ាញជាមួយ Dembele ព្រោះ Dembele និយាយ​អេស្ប៉ាញមិនល្អ។ ហើយគាត់ក៏​មានការភ្ញាក់ផ្អើលនឹងហេតុការណ៍នោះ ដោយ​និយាយថា៖ «វាពិតជាមានអាថ៌កំបាំងអ្វីមួយ។ វាពិបាក​ណាស់ក្នុងការស្តាប់​ពាក្យ​មួយឃ្លាៗ ជាភាសាអេស្ប៉ាញពីគាត់។ គាត់មិន​និយាយឃ្លាវែងទេ»។

‘We are not in top shape’ – Lionel Messi after Barcelona come from behind to beat Inter

សារព័ត៌មាន Daily Mail បាន​ចុះផ្សាយ​ថា Dembele នឹងត្រូវអវត្តមានពីការប្រកួត La Liga El Clasico ជាមួយនឹង Real Madrid ក្នុងពេលខាងមុខ ដោយសារតែ​គាត់កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។

សូមជម្រាបជូនថា កាលពីរដូវកាលមុន​ កីឡាករ Diego Costa នៃក្លឹប Atletico Madrid ក៏រងពិន័យ ៨ប្រកួត បន្ទាប់ពីបាន​មើលងាយ​អាជ្ញាកណ្តាល ​ហើយ​កីឡាករ Michael Krohn-Dehli នៃក្លឹប Deportivo La Coruna ក៏ត្រូវបាន​ផ្អាកពិន័យ ២ប្រកួ​តដែរ ដោយបាន​និយាយពាក្យ​ដូច Dembele ទៅកាន់អាជ្ញាកណ្តាលដែរ៕

មតិយោបល់