លោក Guardiola និ​យាយ​ពីអ្នកចាត់ការ​ដែល​អាច​នឹង​ជំនួស​​លោក​ Valverde នៅ​ Barcelona

អតីត​អ្នក​ចាត់ការ​​ក្លឹប Barcelona គឺ​លោក​ Pep Guardiola បាន​ជួយ​ដុត​បញ្ឆេះ​ព័ត៌​​មាន​ចចាមអារ៉ាម​​​ថា​អ្នកចាត់ការ​ក្លឹប River Plate គឺ​លោក Marcelo Gallardo នឹង​ជំនួស​តំណែង​​លោក​ Ernesto Valverde ជាអ្នកចាត់ការ​ក្លឹប Barcelona បច្ចុប្បន្ន​។

 ដោយ​សារ​ Barcelona បានចាប់​ផ្ដើម​រដូវ​កាលនេះ មិន​សូវ​ជាលេចធ្លោ​ខ្លាំង ទើប​​អនាគត​តួនាទី​របស់​លោក Ernesto Valverde បាន​ក្លាយជា​ប្រធាន​បទ​ពិភាក្សា​​​សំខាន់។ មាន​សេចក្ដី​រាយការណ៍​មួយចំនួន​បានលើកឡើងថា ប្រសិន​បើ​ក្លឹប​យក្ស​កាតាឡង់​មិនចាប់​ផ្ដើម​ទទួល​បាន​ជ័យ​ជម្នះ​ជាទីគាប់ប្រសើរ​ឡើង​វិញ​ទេ​នោះ លោក Valverde អាច​នឹង​ត្រូវបានដកចេញពីតួនាទី ហើយ​អ្នកចាត់ការ​ក្លឹប River Plate (ដែល​កីឡាករ​ Lionel Messi បាន​បោះ​ឆ្នោត​ឱ្យ​ជា​គ្រូបង្វឹក​ល្អ​បំផុត​របស់ FIFA) ជា​បេក្ខជន​នាំមុខគេ​​ដែលអាច​នឹង​មកកាន់​តួនាទី​មួយ​នេះ។

ខណៈ​ពេល​ផ្ដល់បទ​សម្ភាសន៍​ឱ្យ​សារព័ត៌​មាន TNT Sports LA លោក Guardiola បាន​​លើកឡើងថា​​​​លោក Gallardo គួរ​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​​​​បេក្ខ​ជន​ប្រជែងយក​ពាន​រង្វាន់​​​​​គ្រូបង្វឹក​ល្អបំផុត​ក្នុង​លោក។ អ្នកចាត់ការ​​ក្លឹប​ Manchester City រូបនេះ​​បាន​និយាយថា​៖ “​ខ្ញុំ​មិន យល់សោះ​ថា​ហេតុអ្វី​បានជា​​លោក​ Gallardo មិនមានឈ្មោះ​ក្នុងបញ្ជី​ប្រជែង​យក​​ពាន​រង្វាន់​គ្រូបង្វឹក​ល្អបំផុត​ក្នុងលោក”។

 

សម្ដី​របស់លោក Guardiola បាន​​បន្ថែម​ទៅ​លើ​​​ពាក្យ​ចចាមអារ៉ាម​​​​​​​​​​​អំពី​លោក​ Gallardo ​​​​​ដែល​ពាក់ព័ន្ធ​នឹង​តួនាទី​ជាអ្នកចាត់ការ​នៅ​ទឹកដី​ Camp Nou ហើយពេលនេះ​ អ្វីៗ​គឺឋិត​នៅ​លើកណ្ដាប់ដៃ​របស់​លោក Valverde ​ដើម្បី​​​​​ទាញ​ Barcelona មក​រក​ផ្លូវ​ជ័យ​ជម្នះ​វិញ៕

 

លោក Pochettino អាច​បន្ត​នៅ Tottenham ៥ឆ្នាំ​ទៅមុខទៀត

មតិយោបល់