Real Madrid អាច​ហ៊ានចំណាយ​១០៧លានផោន​ដើម្បី​រក​អ្នកចាំទីថ្មី​មកជំនួស​ Courtois

ថ្វីបើពេល​នេះ​ក្លឹប​ Real Madrid កំពុង​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​អង់គ្លេស​ក៏​ពិតមែន ប៉ុន្តែ​ទម្រង់​លេង​របស់ពួកគេ​នៅ​ក្នុងការ​ប្រកួត​យូ​ហ្វា​ឆេម​ពានស៍​លីគ​​នៅ​តែជាបញ្ហា​ដដែល។

បញ្ហា​ធំបំផុត​របស់​ពួកគេ​ក្នុងរដូវកាល ២០១៩-២០២០ គឺ​​ពួកគេ​មិនអាច​ការពារ​គ្រាប់​បាល់​ងាយៗ​របស់គូប្រកួត​ ហើយ​មនុស្ស​ជាច្រើន​បាន​ស្ដីបន្ទោស​ទៅលើ​អ្នកចាំទី Thibaut Courtois។ អតីត​អ្នកចាំទី​ក្លឹប Chelsea រូប​នេះ​មិនសូវ​​​ទទួល​បានជោគជ័យ​ប៉ុន្មាន​ទេ​ពេលដែល​គេ​ប្ដូរ​មក​លេង​នៅទឹកដី Santiago Bernabeu ហើយ​មានសេចក្ដីរាយការណ៍​ជា​ច្រើន​បាន​អះអាងថា​​​ក្លឹប​ Real Madrid អាច​នឹង​​មានវិធានការ​ចំពោះ​អ្នកចាំទី​រូបនេះ​ក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្វី​បើ​អ្នកចាត់ការ​ Zinedine Zidane បានធានាអះអាងថា​ Courtois នឹង​នៅតែជាអ្នកចាត់ការ​ជម្រើសទី១​ ដដែល ហើយ​គេមានពេល​អាច​​ពង្រឹងខ្លួន​ឯង​ក្ដី ក្លឹប​ Real Madrid កំពុង​ស្វែង​​រក​​អ្នកចាំទីថ្មី​មកជំនួស​​ Courtois ​បើ​គេ​នៅតែមិនអាច​​មានទម្រង់​លេង​ល្អជាងនេះ។ បើតាមសេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ El Desmarque (តាមរយៈ Sportsmole) ប្រធានក្លឹបគឺលោក Florentino Perez ចង់បានអ្នកចាំទី​​របស់​គូប្រជែង​គឺក្លឹប Atletico Madrid ដើម្បី​មកជំនួស Courtois។

សេចក្ដី​រាយការណ៍​ខាង​លើ​​បានអះអាងថា​ ក្លឹប Real Madrid អាច​នឹង​ស្នើសុំ​បំពេញ​លក្ខខណ្ឌ​ផ្ដាច់​កុងត្រា​របស់​អ្នកចាំទី Jan Oblak ដែលមាន​តម្លៃ ១០៧លានផោន ដើម្បី​ឱ្យ​អ្នកចាំទីជម្រើសជាតិ​ស្លូវើនា​​រូបនេះ​​ប្ដូរ​មក​លេង​នៅ​ Real Madrid វិញ។ អ្នកចាំទី​ដែល​មាន​វ័យ ២៦ឆ្នាំ​រូបនេះ​ ត្រូវគេជឿថា​ឋិត​ក្នុងចំណោម​អ្នកចាំទី​ដែលឆ្នើម​បំផុត​ក្នុងលោក​ ហើយ​គេច្បាស់ជាធ្វើបានល្អជាង​ Courtois៕

 

លោក Klopp និយាយអំពី​ការប្រកួតជាមួយ Leicester City ដែលដឹកនាំ​ដោយ​អតីត​​អ្នកចាត់ការ​ Liverpool

 

មតិយោបល់