Boateng ថា Dembele ដូចជាកូនក្មេង​ម្នាក់អញ្ចឹង

Barcelona forward Ousmane Dembele

ក្លឹប​យក្សកាតាឡង់ Barcelona បានសម្រេច​ទុក​កីឡាករ​ Ousmane Dembele បើទោះជា​មានពាក្យ​លេចឮ​ពីការ​ផ្ទេរ​ផ្ទល់​រូបគេ​ក៏ដោយ ដែល​សម្រាប់​កីឡាករ Kevin-Prince Boateng រូបគេ​គ្រាន់តែជាកូនក្មេង​ម្នាក់​ប៉ុណ្ណោះ។

មិត្តរូបក្រុម​របស់ Dembele គឺកីឡាករ Kevin-Prince Boateng បាននិយាយថា Dembele គឺ “នៅជាកូនក្មេងនៅឡើយ” ហើយរូបគេត្រូវការ​អ្នក​បង្ហាញផ្លូវ​ដើម្បី​អាច​ឈាន​ដល់​ចំណុច​កំពូល​របស់គេ​បាន។

កីឡាករ Boateng ធ្លាប់​លេង​ជាមួយ​ Dembele នៅទឹកដី​ Camp Nou កាលពីចុងរដូវកាល ២០១៨/១៩ កន្លងទៅ។

ខ្សែប្រយុទ្ធវ័យក្មេង Dembele ត្រូវបាន​គេ​ស្គាល់​ថា​ជាកីឡាករ​ដែល​ពុំសូវមានវិន័យល្អ ជាពិសេស​រឿង​យឺតយ៉ាវ​ក្នុងការ​មក​ហ្វឹក​ហាត់​ជាដើម ដែល​កាលពីប៉ះ​ Real Betis ដែល Barca ចាញនោះ រូបគេ​មិនត្រូវបាន​ដាក់​ឱ្យចូលលេង​នោះទេ ដោយសារ​តែ​មិនបាន​មកហ្វឹកហាត់ ហើយគ្រូនៃក្រុម​ជម្រើស​ជាតិ​បារាំងលោក Didier Deschamps ក៏ធ្លាប់​ថាឱ្យកីឡាករ​រូបនេះជាសាធារណៈផងដែរ ដោយលោក​បាន​និយាយថា “ខ្ញុំដឹងឡេស​របស់គេអស់ហើយ ពេល​ដែល​គេ​មក​យឺតម្តងៗនោះ។”

ក្លឹប Barcelona បាន​រក្សាកីឡាករ​វ័យ ២២ ឆ្នាំ​រូបនេះ បើ​ទោះ​បី​មានពាក្យ​លេចឮថា​រូបគេ​នឹង​ត្រូវផ្ទេរទៅក្លឹប​ផ្សេងក្តី ដែល​ក្នុង​ដូវកាល​កន្លងមករូបគេ​រកបាន ៨គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​ឱ្យក្លឹប ២៩ លើក​ក្នុង​ក្របខណ្ឌលីគ។ Boateng បាន​ជំរុញ​ឱ្យក្លឹប​នេះ​ធ្វើ​យ៉ាង​ណា​ប្រើ​ប្រាស់​ទេពកោសល្យរបស់គេ​ឱ្យដល់​កម្រិត ដោយគាត់​និយាយថា “គេជាកីឡាករ​ម្នាក់​មិន​សូវ​ចេះនិយាយស្តី ហើយនឹងធឹង”។

 

Boateng បន្ថែមថា “សម្រាប់ខ្ញុំគេនៅដូចជាកូនក្មេងនៅឡើយ។ អ្នកត្រូវតែ​ទ្រាំ​នឹង​រូបគេ​ ដូចរឿង​មក​ហាត់​យឺតជាដើម។ កីឡាករ​មួយចំនួន​ធ្វើ​បែបនេះក្នុង​ន័យ​ផ្ចាញ់​ផ្ចាល តែ​រូបគេ​មិន​ដូចនេះទេ គឺគេ​ដូចជាកូនក្មេងម្នាក់អញ្ចឹង។”

Boateng បាន​រំលឹក​ Barcelona ថា “អ្នកត្រូវ​តែ​ដាក់​គេ​ឱ្យ​ចំទិសដៅ បើ​គេ​មិន​អាចរៀន​សូត្រ​បាន​ទេ នោះវា​ជាកំហុស​របស់គេ”។

“សម្រាប់ខ្ញុំ គេគឺជាកូនក្មេង​ដែល​ត្រូវ​បាន​គេ​ដាក់​ឱ្យចូល​លេង​នៅក្នុងក្រុម​ដ៏ធំមួយ ហើយ​ក៏ស្រាប់​តែ​មាន​តម្លៃខ្លួន​ជាង ១៥០លានអឺរ៉ុ​ក្នុងមួយពព្រិចភ្នែក​ ដោយរូប​គេ​មិន​ទាំង​ទាន់ដឹង​ថា​ អ្វីជាអ្វីនៅឡើយ​ គេគ្រាន់តែដឹង​ថា​ ចង់​លេង​បាល់តែប៉ុណ្ណោះ។”

 

Mertesacker ថា David Luiz នឹង​លេងបានកាន់តែល្អ ប៉ុន្តែ Arsenal នៅតែមិនទាន់មានលំនឹង

មតិយោបល់