លទ្ធផល​ពិនិត្យ​បញ្ជាក់ថា​របួសជើង Umtiti មិនធ្ងន់ធ្ងរទេ

កីឡាករ Samuel Umtiti បានចាកចេញ​ពី​សមាសភាព​ក្រុមជម្រើសជាតិ​បារាំង​ដោយសារ​មានបញ្ហា​របួសជើង​ ប៉ុន្តែ​លទ្ធផល​តែស្ត​បានបង្ហាញថា​​របួសនេះ​មិនសូវធ្ងន់ធ្ងរនោះទេ។

Samuel Umtiti ហាក់ដូចជាបានជៀសផុតស្ថានភាពរបួសធ្ងន់ធ្ងរក្រោយពេល​ដែលការពិនិត្យ​របស់ក្លឹប Barcelona បញ្ជាក់ថា​​គ្រាន់តែជារបួសជាំប៉ុណ្ណោះ។

កីឡាករ​ខ្សែ​ការពារ​កណ្ដាល​រូបនេះ​បានចាកចេញ​ពីក្រុមជម្រើសជាតិ​បារាំង​ដើម្បី​វិលត្រឡប់​មក​​តំបន់ Catalonia វិញ​កាលពីថ្ងៃអាទិត្យ​ ក្រោយពេល​ដែល​មានបញ្ហា​របួស​​មុន​ការ​ប្រកួត​ដែល​បារាំងឈ្នះ​អាល់បានី​ក្នុងលទ្ធផល ៤ទល់នឹង​១ ក្នុងការប្រកួត​វគ្គជម្រុះត្រៀម Euro 2020។

កីឡាករ Umtiti ដែលមាន​វ័យ ២៥ឆ្នាំ​ បានធ្វើការ​ពិនិត្យ​នៅ​ផ្នែកវេជ្ជសាស្ត្រ​របស់​ Barcelona កាលពីថ្ងៃចន្ទ ដែលលទ្ធផលបញ្ជាក់ថា​មិនមែនជារបួស​ធ្ងន់ធ្ងរនោះទេ។

នៅមិនទាន់មានព័ត៌មានច្បាស់ការណ៍ថា​ពេលណា​គេ​អាច​វិល​ចូលលេង​ដូចធម្មតាវិញ​នោះទេ ប៉ុន្តែ​គេ​មិនទំនង​ថាអាច​ចូលលេង​ក្នុងការ​ប្រកួត​​លីគ​កំពូល​អេស្ប៉ាញ​ជាមួយ​ក្លឹប Valencia ក្នុងទឹកដី Camp Nou នៅថ្ងៃសៅរ៍បាននោះទេ។

គេ​មិនបានចូលលេង​ក្នុងជម្រើស ១១នាក់ដំបូង​នោះទេ កាលពី​រដូវកាលមុន​ដោយសារ​របួស​ជង្គង់ ទើប​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​គឺកីឡាករ Clement Lenglet ត្រូវចូលលេង​ជំនួស​ ហើយ​បានក្លាយជាដៃគូ​ជាប់លាប់ជាមួយ​កីឡាករ Gerard Pique។

សូម្បី​តែ​ក្នុងការ​ប្រកួត​ ៣លើកដំបូង​របស់ក្លឹប Barcelona ក្នុងរដូវកាលថ្មីនេះ ក៏ Umtiti មិនបានចូលលេ​ងដែរ៕

 

“We may freshen the team up – we’ve got great competition for places” – Southgate

មតិយោបល់