Real Madrid បង្ហាញបេក្ខភាពកីឡាករប្រេស៊ីលម្នាក់ ដើម្បីជំនួសតំណែង Sergio Ramos

Real Madrid captain Sergio Ramos

ខ្សែការពារអេស្ប៉ាញ Sergio Ramos គឺជាកីឡាករម្នាក់ ដែល​បង្កើតភាពជោគជ័យ​ដល់ Real Madrid ក្នុង​អំឡុងពេល ១០ឆ្នាំមកហើយ! ប៉ុន្តែនៅសល់​មិន​ដល់មួយឆ្នាំទៀតផង Ramos នឹងឈានចូលដល់វ័យ ៣៤ឆ្នាំហើយ! ទោះបីជា Ramos នៅអាចលេងបានល្អ ទាំងនៅ Real Madrid និងក្រុម​ជម្រើសជាតិអេស្ប៉ាញ ប៉ុន្តែក្លឹប​យក្សអេស្ប៉ាញនេះ ក៏កំពុងត្រៀម​គម្រោង​រក​អ្នក​ជំនួស​ប្រធានក្រុម​របស់ខ្លួន​ផងដែរ ប្រសិនបើ​គេប្រកាសចូលនិវត្តិន៍។

យោងតាម​សារព័ត៌មានអេស្ប៉ាញ Don Balon គឺ Real Madrid កំពុងតែសម្លឹង​ឃើញ​ខ្សែការពារប្រេស៊ីល​នៃ​ក្លឹប Paris Saint-Germain កីឡាករ Marquinhos សម្រាប់​ការ​ដោះដូរ​នៅពេលខាងមុខ។ ទោះមិន​ដឹងថា ពេល Marquinhos មក Real Madrid គេនឹង​បានជំនួស​ Ramos ភ្លាម​ឬអត់ ប៉ុន្តែ Real Madrid ពេញចិត្ត​ក្នុងការ​ទិញ​គេ​មក​ស្រគួរជាមុន​ហើយ។

ការពិតទៅ Ramos នៅតែជាកីឡាករសំខាន់​របស់​ Real Madrid ក្រោម​ការ​ដឹកនាំរបស់លោក Zinedine Zidane ប៉ុន្តែអ្នក​ដែលរៀបគម្រោង​ចង់​រក​អ្នក​ជំនួសរូបគេ គឺម្ចាស់ក្លឹបលក Florentino Perez ដែលកន្លងមក​ក៏ធ្លាប់​មានការ​ប៉ះពារពាក្យ​សម្តីជាមួយ Ramos ដែរ។ Ramos ធ្លាប់​បានបង្ហើប​ចង់ចាកចេញពី Real Madrid មុន​ពេល​លោក Zidane ត្រលប់មក​វិញ ប៉ុន្តែពេលនោះ លោក Perez បានបដិសេធព្រោះតែលោក​ថាមិនចង់​លក់​កីឡាករ​ដោយ​គ្មាន​តម្លៃខ្លួន។

អតីត​កីឡាករ Michael Owen និយាយថា Gareth Bale មាន​អនាគត​ស្រពេច​ស្រពិល​នៅ​ក្លឹប Real Madrid

និយាយ​ពី Marquinhos វិញ កន្លងមក គឺគេជា​កីឡាករ​ដ៏សំខាន់​ក្នុង​ PSG ដែរ ដោយ​តែងតែត្រូវបាន​ដាក់ក្នុងជម្រើស ១១នាក់ដំបូង បន្ទាប់ពីបាន​ផ្ទេរពីក្លឹប AS Roma កាលពីឆ្នាំ ២០១៣មក។ ប៉ុន្តែក្នុងពេល​ថ្មីៗនេះ PSG កំពុង​តែរៀបគម្រោង​ថ្មី ដាក់​កីឡាករ Thilo Kehrer និង Abdou Diallo ឲ្យ​បង្ហាញសមត្ថភាពជំនួស ដែល​ទំនងជាធ្វើឲ្យ​ Marquinhos បាត់បង់ឱកាសពីជម្រើសដំបូង។ យ៉ាងណាមិញ សម្រាប់តម្លៃខ្លួន​របស់កីឡាករប្រេស៊ីលនេះ គឺ PSG បានកំណត់ថា ៦០លានផោន៕

មតិយោបល់