កីឡាករ​​ក្លឹប Real Madrid ដែល​ចង់​ឱ្យ​លោក Zidane ចាកចេញ​

យោង​តាម​សេចក្ដី​រាយការណ៍​មួយ​ចំនួន​ កីឡាករ Gareth Bale ចង់​ឱ្យ​ក្លឹប Real Madrid ដក​លោក Zinedine Zidane ចេញ​ពី​តួនាទី​ឱ្យ​បាន​ឆាប់​បំផុត។ ឥឡូវ​នេះ​ មិត្ត​រួម​ក្រុ​ម​ម្នាក់​ទៀត​គឺ​កីឡាករ Vinicius Jr. ក៏​ទំនង​ជា​មាន​គោល​បំណង​ដូច​គ្នា​នេះ​ដែរ។

សារព័ត៌មាន Don Balon បាន​ធ្វើ​សេចក្ដីរាយការណ៍​ថា​ស្ថាន​ភាព​របស់​ក្លឹប Real Madrid នា​ពេល​នេះ​មាន​ការ​ប្រែ​ប្រួល​ខ្លាំង បើធៀប​នឹង​ពេល​វេលា​មួយខែមុន។ កាលពី​ខែសីហា Bale ហៀប​តែ​នឹង​បាន​សម្រេច​ការ​ផ្ទេរ​ទៅ​​លេង​នៅ​​ក្លឹប Jiansu Suning នៅ​លីគ​កំពូល​ចិន​ទៅ​ហើយ ប៉ុន្តែ​ក្រោយ​មក​ បាន​ប្រែ​ជា​មិនអាច​សម្រេច​ទៅវិញ។

ក្នុង​ពេល​ទន្ទឹម​គ្នា​នោះ កីឡាករ​ Dani Ceballos ដែល​តែង​តែ​មាន​វត្តមាន​ចូល​លេង​ក្នុង​រដូវកាល ២០១៨-២០១៩ បាន​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ Arsenal ក្នុង​កុងត្រា​ខ្ចីជើង​ ខណៈ​ដែល​កីឡាករ​ Vinicius Jr. ត្រូវ​បាន​ដាក់​ឱ្យ​លេង​ក្នុង​ឈុត​យុវជន Real Madrid Castilla វិញ ទោះ​ជា​គេ​មានទម្រង់​លេង​ល្អ​ក្នុង​រដូវកាល ២០១៨-២០១៩ ក៏​ដោយ។

ក្រោយ​ពេល​ដែល​ការ​ចរចា​ផ្ទេរ​ទៅលេង​នៅ​លីគ​ចិន​របស់ Bale មិនបានសម្រេច លោក Zidane បាន​ដាក់​ឱ្យ​គេ​ចូល​លេង​ក្នុង​រដូវកាលថ្មី ២០១៩-២០២០។ កីឡាករ​សញ្ជាតិ​វ៉េល​រូបនេះ​រក​បាន​គ្រាប់​បាល់ ២គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ ១គ្រាប់​​នៅ​ក្នុង​ការ​ ៣ប្រកួត​របស់​ក្លឹប Real Madrid កន្លង​មក ហេតុ​នេះ​ គេ​ហាក់​ដូច​ជា​បាន​បញ្ជាក់​ថា​គេ​នៅ​មាន​តម្លៃ​ដែល​ត្រូវ​បន្ត​ទុក​ឱ្យ​លេង​នៅ​ក្លឹប Real Madrid នៅឡើយ។

កីឡាករ Vinicius Jr. ក៏​ត្រូវបាន​លោក Zidane ដាក់​ឱ្យ​ចូល​លេង​ទាំង ៣ប្រកួតរបស់​ក្លឹប​ Real Madrid ផងដែរ ទោះ​បី​ជា​ឈ្មោះ​របស់គេ​ត្រូវ​បាន​បញ្ចូល​ទៅ​លេង​នៅ​ក្នុង​ឈុត​យុវជន​ Castilla ក៏​ដោយ។ ក្នុងការ​ប្រកួត​ដំបូង​នៃ​រដូវកាលនេះ ​គេ​មានវត្តមាន​ក្នុង​ជម្រើស ១១នាក់ដំបូង បន្ទាប់មក នៅ​ក្នុង ២ប្រកួត​បន្ទាប់ គេ​ត្រូវ​បាន​ប្ដូរ​ឱ្យ​ចូល​លេង​ក្នុងតង់ទី២។

ទន្ទឹម​នឹង​នេះ សារព័ត៌​មាន Don Balon បាន​ធ្វើ​សេចក្ដីរាយការណ៍ថា​ Bale និង Vinicius ចង់​ឱ្យ​លោក Zidane ចាកចេញ​ពីតួនាទី​ ព្រោះ​ពួក​គេជឿថា​លោក​គឺជា​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ក្លឹប​នេះ​ធ្លាក់​ក្នុងស្ថានភាពលំបាក។

សារព័ត៌​មាន​អេស្ប៉ាញខាង​លើ​ថែម​ទាំងបាន​ធ្វើ​សេចក្ដីរាយការណ៍​បន្ត​ទៀតថា​ ក្លឹប​ Real Madrid នៅ​មិនទាន់​ធ្វើការ​សម្រេច​ចិត្ត​ចំពោះ​រឿង​នេះ​នៅ​ឡើយទេ៕

 

“The answer is no” – Barcelona President rules out Neymar January move

មតិយោបល់