តើ​ Messi និង​ Griezmann មិន​ត្រូវគ្នា​មែនទេ?

Messi បាន​បដិសេធ​មិនព្រម​ចាប់ដៃ​ជាមួយ​​កីឡាករ​ចំណូលថ្មី Antoine Griezmann ពេល​ប្រកួតជាមួយ​ក្លឹប Arsenal កាលពីចុងសប្ដាហ៍​មុន​ បាន​បណ្ដាល​ឱ្យ​មាន​ការ​យល់ឃើញ​ផ្សេងៗគ្នាជាច្រើន​នៅ​ក្នុង​ក្លឹប​យក្ស​កាតាឡង់​មួយនេះ។

ស្ថានភាព​មួយ​នេះ​ ហាក់ដូចជាបាន​បង្ហាញថា​ Messi នៅ​តែ​មិនសប្បាយចិត្ត​ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ។

អ្នកគាំទ្រ​ប្រហែលជាអាច​នៅចង​ចាំបានថា​ Messi ធ្លាប់​ជំរុញ​ឱ្យ​រដ្ឋបាល​ក្លឹប Barcelona ទិញ​កីឡាករ Antoine Griezmann មុន​ការ​ប្រកួ​តវើលខាប់ ២០១៨ នៅ​រុស្ស៊ី។ ការ​ចរចា​ទិញ​នេះ​ស្ទើរ​តែ​បាន​សម្រេច​ទៅ​ហើយ ប៉ុន្តែ​ចុងក្រោយ​គឺ Griezmann ខ្លួនឯង​ដែល​បដិសេធ​មិនព្រម​ចាកចេញ​ពី​ក្លឹប Atletico Madrid។

Messi ធ្លាប់សរសើរ​ Griezmann ថា​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែលឆ្នើម​បំផុត​ក្នុងលោក ថែម​ទាំង​និយាយ​ថា​ចង់​ប្រកួត​រួមគ្នា​ជាមួយ​ Griezmann ទៀត​ផង ប៉ុន្តែ​បែរជាត្រូវ​កីឡាករ​រូបនេះ​បដិសេធ​ទៅវិញ។

មិន​តែប៉ុណ្ណោះ ស្ថានភាព​កាន់​តែ​លំបាក​ទៅទៀត​ នៅពេលដែល​ Griezmann និ​ងក្រុម​ជម្រើសជាតិ​បារាំង​​បាន​បំបាក់​អាស្សង់ទីន​ក្នុងលទ្ធផល​ ៤ទល់​នឹង៣ ក្នុងការ​ប្រកួត​​វើលខាប់​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ។

រឿង​ទាំងអស់នេះ​ អាច​​មិនទាន់​រលុបបាត់​ពីក្នុងចិត្ត​ Messi នៅឡើយទេ។ ពេល Griezmann សម្រេចចិត្ត​​ចូលរួម​ជាមួយ Barcelona គេទទួលល​បាន​សារអបអរ​ពីកីឡាករ Luis Suarez ប៉ុន្តែ​មិនទទួលបានអ្វី​ពី Messi នោះទេ។

ក្រៅពីនេះ Messi អាច​ចង់​សហការជាមួយ​អតីត​មិត្ត​រួមក្រុម​គឺ Neymar ជាង​សហការជាមួយ​ Griezmann។

សង្ឃឹមថា​ Messi អាចសហការជាមួយ​ Griezmann បានល្អ បើមិនដូច្នោះទេ ប្រវត្តិសាស្ត្រ​អាច​កើតឡើង​ម្ដងទៀត​ ដូចករណី​របស់​កីឡាករ Zlatan ibrahimovich ដែលបានចាកចេញពីទឹកដី Camp Nou ក្រោយ​លេង​បាន​តែមួយ​រដូវកាល​ប៉ុណ្ណោះ៕

 

ឈុតសំខាន់ៗ​ពីការ​ប្រកួត​រវាងក្លឹប Borussia Dortmund ជាមួយ​ TSG 1899 Hoffenheim

 

មតិយោបល់