ក្លឹប Real Madrid បានបញ្ជាក់​ពី​មរណភាព​របស់​បង​ប្រុស​លោក Zidane

ក្លឹប Real Madrid បាន​បញ្ជាក់​កាល​ពីថ្ងៃ​សៅរ៍​​អំពី​មរណភាព​របស់​បងប្រុស​​អ្នកចាត់ការ​ Zinedine Zidane។

លោក Zidane បានចាកចេញ​ពីជំរុំ​ហ្វឹកហាត់​​របស់​ក្លឹប Real Madrid នៅទីក្រុង Montreal កាលពីថ្ងៃសុក្រ ដោយ​សារ​ហេតុ​ផល​ផ្ទាល់ខ្លួន​ ហើយ​ក្លឹប Real Madrid បាន​ប្រកាស​ថា​លោក​នឹង​ត្រូវ​អវត្តមាន​​ដោយ​មិន​កំណត់​រយៈ​ពេល។

ក្លឹប Real Madrid បាន​រៀបចំ​ការ​គោរព​វិញ្ញាណខន្ធ​ដោយ​ស្ងៀមស្ងាត់​រយៈ​ពេល ១នាទី​មុន​ពេល​ចាប់​ផ្ដើម​ហ្វឹក​​ហាត់​កាលពីថ្ងៃសៅរ៍​​ ក្រោយពី​ទទួលបាន​ព័ត៌​មាន​ពី​មរណភាព​របស់​លោក Farid។

ជំនួយ​ការ​របស់​លោក Zidane គឺ​លោក David Bettoni នឹង​ទទួល​ខុសត្រូវ​ដឹកនាំ​ក្រុម​រហូត​ដល់​​លោក Zidane ត្រឡប់​មក​វិញ។

 

 

 

Hazard ហ្វឹកហាត់ជាមួយ​មិត្ត​រួម​ក្រុម Real Madrid នៅ​ប្រទេស​កាណាដា

មតិយោបល់