លោក Zidane មិន​មាន​វត្តមាន​ក្នុង​ជំរុំ​ហ្វឹកហាត់​របស់ Real Madrid ដោយ​ហេតុផល​ផ្ទាល់ខ្លួន​

ក្លឹប Real Madrid បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការ​ខ្លី​មួយ​ថា​អ្នក​ចាត់ការ​ក្លឹប​គឺ​លោក Zinedine Zidane នឹងអវត្តមាន​ពី​ជំរុំ​ហ្វឹកហាត់​នៅទីក្រុង Montreal។

លោក Zinedine Zidane បាន​ចាកចេញ​ពី​ជំរុំ​ហ្វឹកហាត់​របស់​ក្លឹប Real Madrid នៅទីក្រុង​ Montreal។

ក្លឹបបាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការ​ខ្លី​មួយ​ថា​អ្នកចាត់ការ​ Zidane នឹងអវត្តមាន​​ដោយ​មិន​កំណត់រយៈពេលក្នុងការ​ធ្វើដំណើរ​មួយ​ដោយសារ​ហេតុ​ផល​ផ្ទាល់ខ្លួន។

ក្លឹប Real Madrid បាន​ចេញ​សេចក្ដីថ្លែងការ​មួយ​កាលពីថ្ងៃសុក្រ​ម្សិលមិញ​នេះ​ដែលជាថ្ងៃទី៣ នៃ​ការ​ហ្វឹកហាត់​នៅ​ប្រទេស​កាណាដា​ថា៖ “រហូត​ដល់ពេល​ដែល​អ្នកចាត់ការ​ត្រឡប់មកវិញ ការ​ហ្វឹកហាត់​នឹង​ត្រូវ​បានដឹកនាំ​ដោយ​គ្រូបង្វឹកទី២ គឺ​លោក David Bettoni”។

លោក Zidane បាន​វិល​ត្រឡប់មក​កាន់តួនាទីជា​អ្នកចាត់ការក្លឹប Real Madrid ជាលើកទី​ពីរ​កាល​ពី​ខែ​មីនា ដោយកាលពីលើកទី១ លោក​បានជួយ​ឱ្យ​ក្លឹប​នេះ​ឈ្នះ​ពាន​រង្វាន់​ឆេម​ពានស៍​លីគ​ដល់​ទៅ​ ៣រដូវកាល​ជាប់គ្នា​៕

 

Hazard ហ្វឹកហាត់ជាមួយ​មិត្ត​រួម​ក្រុម Real Madrid នៅ​ប្រទេស​កាណាដា

មតិយោបល់