ដឹងថ្ងៃដែល Griezmann ត្រូវបង្ហាញខ្លួននៅ Barcelona ហើយ!

បើគ្មានអ្វីប្រែប្រួលទេ ក្លឹប FC Barcelona គ្រោងបង្ហាញមុខខ្សែប្រយុទ្ធបារាំង Antoine Griezmann នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ តាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ ពេលនេះគ្រប់គ្នានៅក្លឹប Barcelona កំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីបង្ហាញពីការចុះកុងត្រាកីឡាករតម្លៃខ្លួនថ្លៃបំផុតរបស់ខ្លួន សម្រាប់រដូវកាលក្រោយ។ Atletico Madrid ចោទ​ប្រកាន់​ថា Barcelona និង Antoine Griezmann ធ្វើ​ខុសច្បាប់​ដោះ​ដូរ​កីឡាករ

ការនាំ Griezmann ពី Altetico Madrid មកកាន់កីឡដ្ឋាន Camp Nou នេះ គឺជាគម្រោងប្រមាណជាង ១ឆ្នាំទៅហើយ របស់ Barcelona។ ដូច្នេះ ក្លឹបនឹងសម្រេចឲ្យបាននូវគម្រោងការនេះ ហើយនឹងបញ្ចេញជាសាធារណៈពីភាពជោគជ័យរបស់ខ្លួន ក្នុងការទិញ Griezmann នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

តាមសារព័ត៌មានអេស្ប៉ាញ ភាពយឺតយូររបស់ Barcelona នៃការទាញយក Antoine Griezmann ពី Atletico Madrid គឺជាប់ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ ព្រោះក្លឹបគូប្រជែងរបស់ Barca នេះ បានចុះកុងត្រារយៈពេល ៥ឆ្នាំ ជាមួយ Griezmann ដែលអាចធ្វើឲ្យការលក់ចេញ មានតម្លៃដល់ទៅ ៣០០លានអឺរូ។ ប៉ុន្តែពេលនេះ Barca បានបញ្ចូនទឹកប្រាក់ ១២០លានអឺរូ ទៅកាន់ At. Madrid ហើយ។ យ៉ាងណា គេនៅមិនទាន់ច្បាស់ទេថា តើ Antoine Griezmann នឹងផ្ទេរជាផ្លូវការទៅកាន់ Barcelona ក្នុងតម្លៃប៉ុន្មានទេ?

Neymar transfer doesn’t ‘concern’ Neto as Brazilian ‘keeper arrives at Barcelona

តាមគម្រោងគេរំពឹងថា Griezmann នឹងទៅដល់ទីក្រុង Barcelona នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីបង្ហាញខ្លួនឲ្យអ្នកគាំទ្រ បានឃើញ ចូលរួមកម្មវិធីថតរូប ព្រមទាំងធ្វើសន្និសីទកាសែត។ ក្នុងសន្និសីទកាសែតនោះ ត្រូវគេរំពឹងថា នឹងមានចម្លើយជាច្រើនដែលនឹងគួរឲ្យចាប់អារម្មណ៍ ព្រោះថា Griezmann ដឹងតែចៀសមិនផុតទេ ពីសំណួរថា «ហេតុអ្វីបានជាគាត់សម្រេចចិត្តចាកចេញពី Atletico មកចូលរួមជាមួយ Barcelona ដែលជាក្លឹបគូប្រជែងចាស់? តើគាត់បារម្ភ ពីអ្នកគាំទ្រដែលអាចមិនពេញចិត្តគាត់ទេ?

សូមបញ្ជាក់ថា កន្លងមក Griezmann ធ្លាប់គេចវេស មិនឆ្លើយសំណួររបស់អ្នកកាសែតពីរឿងនេះនោះទេ៕

មតិយោបល់