លោក Enrique នឹងឈប់ជាគ្រូបង្វឹក​ក្រុមជម្រើសជាតិអេស្ប៉ាញទៀត​ហើយ

ប្រធាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ លោក​ Luis​ Rubiales​ នឹង​ប្រកាស​អំពី​ការ​ចុះចេញ​ពី​តំណែង​ជា​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​អេស្ប៉ាញ​របស់​លោក​ Luis​ Enrique​ ដោយសារ​លោក​មាន​បញ្ហា​ផ្ទាល់ខ្លួន​ត្រូវ​ដោះស្រាយ​។

គ្រូ​បង្វឹង​វ័យ​ ៤៩​ ឆ្នាំ​លោក​ Luis​ Enrique​ តែងតែ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​ សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ ហើយ​ពួកគេ​មិនដែល​សង្ស័យ​អ្វី​នឹង​រូបលោក​ នោះ​ទេ​។

ពេលនេះ​ លោក​ Luis​ Enrique​ បានសម្រេច​ចិត្ត​ចុះចេញ​ពី​តួនាទី​ជា​គ្រួ​បង្វឹក​ក្រុមជម្រើសជាតិ​នេះ​ហើយ​ និង​បាន​ជូនពរ​ឱ្យ​ប្រធាន​សហព័ន្ធ​ឆាប់​រកបាន​អ្នកស្នង​តំណែង​របស់​លោក​ទៀតផង​។

ដោយសារតែ​អតីត​អ្នកចាត់ការ​ក្លឹប​ Barcelona​ រូប​នេះ​ ត្រូវ​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​នោះ​ ជំនួយការ​របស់​គាត់​គឺ​លោក​ Robert​ Moreno​ នឹង​ទទួល​នាទី​ជាគ្រូបង្វឹក​ក្រុមជម្រើសជាតិ​មួយ​នេះ​។

លោក​ Luis​ Enrique​ ទើបតែ​បាន​ចំណាយពេល​នៅជា​មួយ​ក្រុមជម្រើសជាតិ​អេស្ប៉ាញ​ បានតែ​ ១១​ ខែ​ប៉ុណ្ណោះ​ គឺ​ក្រោយ​ការ​ចាកចេញ​របស់​លោក​ Lopetegui​ យ៉ាង​តក់ក្រហល់​មុន​ដល់​ថ្ងៃ​ប្រកួត​វើល​ខាប់​ ២០១៨​ មួយថ្ងៃ​ ហើយ​ទៅ​ចូលរួម​ជាមួយ​ Real​ Madrid​ នោះ​៕

មតិយោបល់