BENZEMA គឺ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ក្នុង​លោក​?

ឆ្លងកាត់ពេលវេលាមួយរយៈកន្លងមក ក្រោយពេលដែលកីឡាករ Cristiano Ronaldo ផ្ទេរទៅលេងនៅក្លឹបសេះបង្កង់ Juventus ថ្មីៗនេះ កីឡាករខ្សែប្រយុទ្ធ Benzema ហាក់ដូចជាមានថ្វីជើងរីកចម្រើនឡើងវិញទើបញ៉ាំងឲ្យប្រធានក្លឹប Real Madrid គឺលោក Florentino Perez ហ៊ានអះអាងថាកីឡាករ Karim Benzema គឺជាខ្សែប្រយុទ្ធកណ្ដាលដែលល្អបំផុតក្នុងពិភពលោក។

នាពេលថ្មីៗនេះ កីឡាករខ្សែប្រយុទ្ធដែលមានវ័យ ៣១ឆ្នាំរូបនេះ បានបង្កើនចំនួនគ្រាប់បាល់របស់ខ្លួនរហូតដល់ ២០៩គ្រាប់ឲ្យក្លឹប Real Madrid ក្នុងការប្រកួតគ្រប់ពានរង្វាន់ទាំងអស់ ធ្វើឲ្យគេឡើងមកឈរនៅលំដាប់ទី៦ នាំមុខខ្សែប្រយុទ្ធសញ្ជាតិម៉ិចស៊ិចគឺលោក Hugo Sanchez នៅក្នុងតារាងចំណាត់ថ្នាក់កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។

ថ្វីត្បិតតែគេមានទម្រង់លេងដែលអាចរកបានគ្រាប់បាល់ជាបន្តបន្ទាប់ក៏ពិតមែន ក៏ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះតែងតែទទួលបានការរិះគន់ម្ដងហើយម្ដងទៀត ប៉ុន្តែលោក Perez យល់ឃើញថា ការរិះគន់ទាំងនេះមិនយុត្តិធម៌នោះទេសម្រាប់កីឡាករម្នាក់នេះដែលលោកចាត់ទុកថាជា “ខ្សែប្រយុទ្ធដែលល្អបំផុតក្នុងពិភពលោក”។

លោក Perez បានប្រាប់សារព័ត៌មាន Football Espana ថា៖ “យើងមានខ្សែប្រយុទ្ធម្នាក់ដែលល្អបំផុតក្នុងពិភពលោក អ្នកគ្រាន់តែមើលពានរង្វាន់ដែលយើងធ្លាប់ឈ្នះទៅគឺដឹងហើយ”។

ខ្ញុំបានស្ដាប់សម្ដីអ្នកវិភាគបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលបាននិយាយថាក្លឹប Real Madrid ត្រូវការទិញកីឡាករលេខ៩ ថ្មីម្នាក់ផ្សេងទៀត ប៉ុន្តែអ្វីដែលជាការពិតនោះគឺ យើងមានខ្សែប្រយុទ្ធម្នាក់ដែលល្អបំផុតនៅក្នុងវិស័យបាល់ទាត់ពិភពលោករួចទៅហើយ“។

យើងមានផែនការថែរក្សាតារាបាល់ទាត់របស់យើង និតត្រៀមខ្លួនសម្រាប់អនាគត យើងបានទិញកីឡាករចូលដូចជា Vinicius Junior និង Rodrygo Goes ដើម្បីមកពង្រឹងក្រុម“។

ចាប់តាំងពីពេលប្ដូរពីក្លឹប Olympique Lyonnais លីគកំពូលបារាំងមកក្លឹបយក្សអេស្ប៉ាញកាលពីខែកក្កដា ឆ្នាំ២០០៩ Benzema បានបង្ហាញខ្លួនចូលលេង ៤៤៩លើក រកបានគ្រាប់បាល់ ២០៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ១២០គ្រាប់៕

TADIC និយាយ​ពី​ការ​ប្រកួត​រវាង​ REAL MADRID និង AJAX

មតិយោបល់