MESSI ត្រូវ​ដាក់​​ជា​កីឡាករ​បម្រុង​នៅ​ការ​ប្រកួត COPA CLASICO

Barcelona បាន​សម្រេច​ចិត្ត​ដាក់​កីឡាករ Lionel Messi ជា​កីឡាករ​បម្រុង​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Copa del Rey វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជាមួយ​ Real Madrid ដែល​ទទួល​បាន​លទ្ធផល ១ស្មើ។

កីឡាករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាស្សង់ទីន​រូបនេះ​​​បាន​រង​របួស​ភ្លៅ​ក្នុង​ការ​ប្រកួត​LaLiga កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​ក្លឹប Valencia ដោយ​ទទួល​បាន​លទ្ធផល​ ២ស្មើ ដែល​រូប​គេ​ផ្ទាល់​ជា​អ្នក​រក​បាន​​គ្រាប់​បាល់ទាំង​ពីរ​គ្រាប់ បន្ទាប់ពី Valencia រក​បាន​ ២គ្រាប់មុន។

Messi បាន​វិល​មក​ចូល​រួម​ការ​ហ្វឹកហាត់​វិញ​កាល​ពី​ថ្ងៃ​អង្គារ​ និង​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ដែល​ត្រូវ​ចូល​រួម​ប្រកួត​នៅ​ ៤ប្រកួតចុង​ក្រោយ​ក្នុង​ទឹកដី Camp Nou ប៉ុន្តែ​ក្លឹប​មិន​ហ៊ាន​ប្រថុយ​ដាក់​គេ​ឲ្យ​ចូល​លេង​ភ្លាមៗ​នោះ​ទេ។

ជំនួស​ឲ្យ​ការ​ដាក់​ Messi ក្លឹប Barcelona ដាក់​​កីឡាករ Philippe Coutinho, Luis Suarez និង Malcom ក្នុង​តំបន់​ប្រយុទ្ធ​ក្នុង​ជំនួប​ជាមួយ​គូ​ប្រជែង​ដ៏សាហាវ​បំផុត​មួយ​នេះ ដោយ Malcom ជា​ម្ចាស់​គ្រាប់​បាល់​ ១គ្រាប់​​ក្នុង​ការ​ប្រកួត​នេះ។

 

ជម្រើស​ ១១នាក់​ដំបូង​របស់​ក្លឹប Real Madrid រួម​មាន Lucas Vazquez ​ដែល​ចូល​​ជំនួស​ Gareth Bale និង​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ ១គ្រាប់​ឲ្យ​ Real Madrid ក្នុង​ការ​ប្រកួត​នេះ​ ខណៈ​ដែល​កីឡាករ Raphael Varane វិល​មក​ចូល​រួម​ជាមួយ​ Sergio Ramos នៅ​ផ្នែក​ខ្សែ​ការពារ​កណ្ដាល។

អ្នក​ចាំទី Keylor Navas ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​លេង​ជំនួស Thibaut Courtois ខណៈ​ដែល​ម្ចាស់​ពាន​រង្វាន់ Ballon d’Or គឺកីឡាករ Luka Modric នឹង​លេង​នៅ​ផ្នែក​ខ្សែ​បម្រើ៕

 

 

លោក VALVERDE ថាការ​ប្រកួត​ COPA DEL REY រវាង BARCA និង REAL នឹង​ជា​ការ​ប្រកួត​២លើក​ដ៏​អស្ចារ្យ

មតិយោបល់