លោក Valverde បង្ហាញ​អារម្មណ៍​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ Barcelona

Ex-Barcelona coach Ernesto Valverde

អស់រយៈពេលមួយខែក្រោយចាកចេញពី Barcelona ប្រធានបទស្ដីពីការដកតួនាទីលោក Ernesto Valverde នៅតែជាប្រធានបទក្ដៅដដែល ប៉ុន្តែខ្លួន​លោក​ផ្ទាល់​ថាលោក​មិនចាប់អារម្មណ៍នោះទេ។

លោក Valverde បានកាន់តួនាទីជាអ្នកចាត់ការ​ក្លឹប Barcelona តាំងពីខែឧសភា ឆ្នាំ២០១៧  ដោយឈ្នះពាន​លីគ​កំពូលអេស្ប៉ាញ ២រដូវកាល ថែមទាំងឈ្នះពាន Copa del Rey និង Supercopa de Espana ក្នុងឆ្នាំ២០១៨ ទៀត​ផង។

ប៉ុន្តែបរាជ័យ​ក្នុងការ​ប្រកួត​ឆេមពានស៍លីគ​ ២រដូវកាល​ជាប់គ្នា​ក្រោម​ថ្វីដៃ​ Roma និង Liverpool (បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ក្នុងជើងទី១) បានបង្កើន​សម្ពាធលើ​លោក Valverde។

បរាជ័យ​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃការប្រកួត Supercopa ក្រោមថ្វីដៃក្លឹប Atletico Madrid ជាការ​កំណត់​បញ្ចប់តួនាទីរបស់លោក Valverde ប៉ុន្តែលោក​សម្រេចចិត្ត​ថា លោក​មិនគិត​ច្រើននោះទេ ចំពោះការ​ចាកចេញ​មួយនេះ។

លោក Valverde បាននិយាយនៅក្នុងសន្និសីទកំពូល​ Bilbao International Summit ថា៖ “ខ្ញុំមិនគិតអំពីរឿង នោះ​ទេ។ ប្រសិន​បើខ្ញុំ​ពិត​ជាបានទទួលរងភាពអយុត្តិធម៌មាន ខ្ញុំ​ចាំបាច់ត្រូវជៀសវាងពីវា”។

“រឿងសំខាន់គឺត្រូវចាប់ផ្ដើមទំព័រថ្មី។ ចុងក្រោយ​យើងគិតថាមានរឿងអ្វីកើតឡើង ហើយហេតុអ្វី។ យើង​ត្រូវសំឡឹងឆ្ពោះទៅមុខ មិន​ត្រូវ​ងាក​មើលក្រោយ​នោះទេ”៕

 

 

តើ Emre Can ជានរណា?

មតិយោបល់