លោក Zidane ចង់ឲ្យ​ Isco រកបាល់ឲ្យបានច្រើនគ្រាប់

Real Madrid duo Isco and Sergio Ramos

បន្ទាប់ពី Isco អាចរក​គ្រាប់បាល់​បានដំបូង សម្រាប់ La Liga នៅរដូវកាលនេះ លោក Zinedine Zidane ដែលជាគ្រូបង្វឹក Real Madrid បាន​លើកឡើង​ពីការ​ចង់ឃើញ Isco រកបានគ្រាប់បាល់​ជាបន្តទៀត។

លោក​ Zidane បាន​សរសើរ​ពីការលេងរបស់ Isco ក្នុងជំនួបជាមួយនឹងក្រុម Osasuna កាលពីថ្ងៃអាទិត្យ ជាថ្ងៃដែល Real Madrid យក​ឈ្នះ​លើ​ Osasuna ដោយលទ្ធផល ៤ទល់នឹង១។

លោក Zidane បាននិយាយថា៖ «ខ្្ុំ​មិនគិតថា មាន​អ្វីផ្លាស់ប្តូរទេ។ Isco គឺនៅតែជាកីឡាករសំខាន់ក្នុងក្រុម។​ គាត់គឺជាកីឡាករម្នាក់ដែល​តែផ្តល់គ្រប់យ៉ាង ពេលដែលគាត់លេង។ គាត់គឺជាកីឡាករល្អ ហើយខ្ញុំ​ចូលចិត្តរបៀប​លេងរបស់គាត់ ទាំងបច្ចេកទេស និងជំនាញ។ គាត់ពិតជាសំខាន់សម្រាប់យើង»។

លោក Zidane បានបន្ត​ទៀតថា៖ «គេមានការប្រកួតដ៏អស្ចារ្យ ដូចគ្រប់គ្នាដទៃទៀតដែរ ប៉ុន្តែទាំងអស់នេះ អ្វីដែលខ្ញុំ​សប្បាយចិត្តជាងគេ គឺការរកគ្រាប់បាល់របស់គាត់ ព្រោះគាត់​ត្រូវការ​ស៊ុតឲ្យបានច្រើន​គ្រាប់ជាងនេះ»៕

Reaction from Zidane after Real beat Osasuna following Copa del Rey exit

មតិយោបល់